ជួយស៊ែរយកតែបុណ្យផងបងប្អូន!... អ៊ុំប្រុសម្នាក់ ដង្ហើយសុំ ឲ្យអ្នកច្រឡំយក laptop និងទូរស័ព្ទដៃរបស់គាត់ទៅ ខណៈពេលដែលអ៊ុំប្រុស សន្លប់ដោយសារតែខ្វះជាតិស្ករ សូមបងប្អូនប្រគល់ជូនគាត់វិញផង ព្រោះនៅក្នុងនោះជាឯកសារ ក៏ដូចឆ្នាំងបាយរបស់អ៊ុំប្រុសផងដែរ
-

នៅមុននេះបន្តិចមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhim Samnang  បានអំពាវនាវដល់ អ្នកដែលបានច្រឡំយក Laptop និងទូរសព្ទដៃរបស់គាត់  សូមមេត្តជួយប្រគល់ជូនគាត់វិញ ព្រោះថានៅក្នុងនោះមានឯកសារសំខាន់។


យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសខាងលើគាត់បានរៀបរាប់ថា "នៅពេលដែលជាតិស្ករក្នុងខ្លួនធ្លាក់ទាបដល់កម្រិតអតិបរិមា ខ្ញុំបានសន្លប់ពេលនោះ Laptop និងទូរសព្ទដៃក៏ត្រូវបាត់ទៅដែរ។ បើលោកអ្នកណាច្រឡំយកទៅនៅពេលដែលខ្ញុំសន្លប់សូមយកមកប្រគល់ឱ្យខ្ញុំវិញផង។

Laptop របស់ខ្ញុំចាស់បើយកទៅលក់ក៏មិនបានថ្លៃប៉ុន្មានដែលតែព័ត៌មាន និងទិន្និន័យវាសំខាន់សម្រាប់ខ្ញុំ។ វាជាឆ្នាំងបាយរបស់ខ្ញុំ និងជាអ្នកចេញថ្លៃឱសថព្យាបាលជម្ងឺ និងថ្លៃវីជ្ជបណ្ឌិត។ លោកអ្នកយកវាទៅដូចជាធ្វើបាបខ្ញុំដូច្នោះដែរ។ ទូរស័ព្ទក៏ដូចគ្នាវាចាស់ហើយ សំខាន់រូបថតភាគច្រើនជាសកម្មភាពនៃការបង្រៀនសិស្សរបស់ខ្ញុំ សកម្មភាពនៃដំណើរទស្សនកិច្ចយុវជននៅក្រៅប្រទេស។ ដូច្នេះបើលោកអ្នកមានចិត្តអាណិតឳពុកម្តាយ ជាពិសេសកូនប្រពន្ធរបស់លោកកម្រិតណា សូមមេត្តពិចារណាចែករំលែកការអាណិតដល់រូបខ្ញុំម្នាក់ផង។ ប្រគល់សេចក្តីសុខ និងសុភមង្គលមកឱ្យខ្ញុំវិញមកសូមអរគុណទុកជាមុន"



ប្រភព៖​ Chhim Samnang