លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ សូមទាក់ទងមកខ្ញុំ ផ្ទាល់ប្រសិនមានអ្នកទារប្រាក់លើថ្លៃសេវាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្ត សញ្ញាណប័ណ្ណ...
-

ភ្នំពេញ ៖ លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយសារ សក ម្មភាពដ៏ល្អៗជាច្រើនរបស់លោកនោះ បានប្រកាស ថា ប្រសិនបើមានអ្នកទារប្រា ក់ថ្លៃសេវាធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្ត សញ្ញាណប័ណ្ណ សូមទូរស័ព្ទទៅលោកផ្ទាល់។

លោកយឹម សារ៉ាន់ បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ថា”សូមបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌពោធិសែនជ័យ ដែលមិនទាន់ មា ន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណ សូមដាក់ពាក្យស្នើសុំនៅ ប៉ុស្តិ៍រដ្ឋបាលដែលខ្លួនរស់នៅ រឺ មកកាន់ អធិការ ដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោ យមិនមានការបង់ថ្លៃសេវាឡើយ ។ បើមានអ្នកទារប្រាក់លើថ្លៃសេវាទាំងនេះសូមទំនាក់ទំនងមកលេខ ខ្ញុំ ផ្ទាល់012249999”។

លោកអធិការយឹម សារ៉ាន់ បានថ្លែងបញ្ជាក់ ថា”អធិការខណ្ឌពោធិ៍សែនជ័យយើងខ្ញុំ បានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជា សៀ វភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ គឺមិនមានការបង់ប្រាក់ទេ គឺយើងអនុវត្តតាមគោលការណ៍របស់ក្រសួង ក៏ដូចជា រាជរដ្ឋា ភិបា ល”៕