អាណិតណាស់លោកអើយ! ប្រពន្ធឈឺធ្ងន់ ប្ដីក៏ឈឺធ្វើការងារមិនកើត សព្វថ្ងៃពឹងលើកូនស្រីតូចអាយុ១៣ឆ្នាំរកស៊ីចិញ្ចឹមជីវិត (មានវីដេអូ)
-

គ្រួសារក្រីក្រមួយគ្រួសារដោយប្រពន្ធឈឺធ្ងន់ ប្ដីក៏ឈឺធ្វើការងារមិនកើត សព្វថ្ងៃបានកូនស្រីតូចអាយុ១៣ឆ្នាំម្នាក់រកស៊ីចិញ្ចឹម ដោយបានដើរបេះផ្លែអំពិល បេះត្រកួន រកខ្យង និងក្តាមលក់ បានលុយ១ថ្ងៃ5ពាន់រៀល តៃត្រូវដកថ្លៃដើមអោយគេ3ពាន់រៀល នៅសល់2ពាន់រៀលទិញអង្ករបាន១គីឡូ ចិញ្ចឹមឪពុកម្តាយ និងប្អូនតូចៗ3 នាក់ទៀត។សូមបញ្ជាក់បងប្អូនមាន5នាក់តែបួសជាសង្ឃមួយនាក់។

លោក សួន សុវណ្ណ អាយុ 64 ឆ្នាំជាមេភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំងកាលពីល្ងាចថ្ងៃទី 20 ខែតុលាឆ្នាំ 2018 នេះបានឲ្យដឹងថា៖ គ្រួសារក្រីក្រខាងលើនេះរស់នៅក្នុងភូមិរបស់គាត់ ប្រពន្ធឈ្មោះ ឃិ ចន្ទ័វាសនា អាយុ៣៧ឆ្នាំ កំពុងមានជំងឺជាទម្ងន់ ក្រាបនឹងកន្ទេលគ្មានលុយព្យាបាល រង់ចាំតែថ្ងៃស្លាប់ ចំណែកប្តីឈ្មោះទុន សំបុត អាយុ 40 ឆ្នាំ ក៏ឈឺធ្វើការអ្វីមិនកើតជាយូរខែមកហើយ មានកូនក្នុងបន្ទុក 5នាក់ ស្រីម្នាក់ ។ ប្តីកន្លងមកធ្វើជាកម្មករដើរលក់ក្អមឆ្នាំងជាមួយអ្នកស្រុក ១អាទិត្យបានលុយ៤ម៉ឺនរៀល តែប៉ុណ្ណោះ តែពេលនេះបានធ្លាក់ខ្លួនឈឺទាំងប្តីទាំងប្រពន្ធ ។

សព្វថ្ងៃនេះបានកូនស្រីម្នាក់ឈ្មោះ បុត្រ រស្មី អាយុ 13 ឆ្នាំរៀនថ្នាក់ទី2 ជារៀងរាល់ថ្ងៃនាងតែងតែដើរបេះផ្លែអំពិល ស្លឹកអំពិល បេះត្រកួន និងទទួលយកបន្លែបង្កា ក្តាម ខ្យង ពីអ្នកស្រុកនៅក្នុងភូមិ ទៅដើរលក់ ក្នុងមួយថ្ងៃនាងអាចរកប្រាក់ចំណូលបានតែត្រឹមតែ5 ពាន់រៀល ដកដើមអោយគេ3ពាន់សល់2ពាន់តែប៉ុណ្ណោះ ដើម្បីទិញអង្ករបានមួយគីឡូ សំរាប់យកមកដាំបាយ ឲ្យឪពុកម្ដាយ និងបងប្អូនហូប ថ្ងៃខ្លះភ្លៀងផ្គរចេញមិនរួចត្រូវដាច់បាយ ដោយពេលផងដែរ ។ កន្លងមកអាជ្ញាធរឃុំ ស្រុក ក៏ធ្លាប់ជួយស្បៀងអាហាខ្លះៗដរ តែមិនអាចគ្រប់គ្រាន់ឡើយ ។គ្រួសារមួយនេះពិតជាក្រីក្រទីទាល់ពិតប្រាកដមែន បើអាជ្ញាធរ មិនជួយបន្តទៀតទេពិតជាដាច់បាយស្លាប់មិនខានឡើយ ដោយសារតែជំហរមេគ្រួសារទាំងពីរដេកដួលអស់ហើយនោះ។

ទាក់ទងនឹងភាពក្រីក្រខាងលើនេះ លោក សួន សុវណ្ណ មេភូមិត្រពាំងអន និងក្រុមគ្រួសារជនក្រីក្រខាងលើនេះ សំណូមពរដល់សប្បុរសជន នៅទីជិតឆ្ងាយ លោកជំទាវ ឯកឧត្តមលោក លោកស្រី ដែលមានទឹកចិត្តសប្បុរសធម៌ អាណិតអាសូរដល់ជនទីទាល់ក្រ កំពុងមានជំងឺ ពិសេសកុមារីអាយុ13 ឆ្នាំដែលកំពុងទទួលបន្ទុករកចញ្ចឹមឪពុកម្តាយនិងប្អូនៗដែលជាបន្ទុកដ៏ធ្ងន់ធ្ងរនេះ ហេតុនេះសូមមេត្តាជួយឧបត្ថម្ភនូវថវិការ ឬក៏ស្បៀងអាហារ ដល់គ្រួសារក្រីក្រខាងនេះដោយសេចក្តីអនុគ្រោះផងចុះ ។

( ទូរសព្ទ័ទំនាក់ទំនង ៖ របស់លោកមេភូមិត្រពាំងអន លេខ ០៩៧ ៩៦ ២៨ ៦៥០ ) សូមអរគុណ។