តារាសម្តែង ទសវត្ស ៨០-៩០ លោក ច័ន្ទ រិទ្ធមេធានី បាត់មុខពីសិល្បះ ក៏ព្រោះតែ លោកចង់...
-

កាលពីថ្ងៃម្សិលមិញនេះ គេហទំព័រ Movie Star research បានធ្វើការចុះផ្សាយពីជីវិតពិតរបស់តារាសម្តែងជើងចាស់ ដែលមានកេរ្តិ៍ឈ្មោះបោះសំលេង តាំងពីទសវត្ស ៨០-៩០ តែបែរជាត្រូវធ្លាក់ខ្លួនមករត់ម៉ូតូកង់បីឥណ្ឌាទៅវិញ។


យ៉ាងណាមិញរឿងរ៉ាវទាំងនេះ ត្រូវបានខាងគេហទំព័រ Movie Star research​ បានធ្វើការចុះផ្សាយយ៉ាងដូច្នេះថា៖


តារាខ្មែរ៖ យោងតាមពត៌មាននិងការផ្សព្វផ្សាយកន្លងមកថា អតីតតារាសម្ដែងដ៏ល្បីល្បាញតាំងពីទសវត្ស ៨០-៩០ គឺលោក ច័ន្ទ រិទ្ធមេធានី ធ្លាក់ខ្លួនរត់ម៉ូតូកង់បីយ៉ាងណានោះ ? គេហទំព័រ Movie Star research និងត្រូវបកស្រាយនៅក្នុងថ្ងៃនេះ ។


គួររំលឹកផងដែរថា លោក ច័ន្ទ រិទ្ធមេធានី គឺជាកំពូលតារាសម្ដែងដ៏ល្បីល្បាញមួយរូប ក្នុងចំណោមកំពូលតារាជើងខ្លាំងដែលមានដូចជា លោក ទេព រិនដារ៉ូ ខៃ ប្រសិទ្ធ យស បូវណ្ណៈ ឧត្ដម បូទី ។ ល។ បើនិយាយពីរូបសម្បត្តិរបស់លោក ច័ន្ទ រិទ្ធមេធានី គឺជាតារាប្រុសដែលមានរូបរាងសង្ហាត្រូវស្តង់ដា ហើយទស្សនិកជនភាគច្រើន តែងតែនិយាយថាលោកមានមុខមាត់នឹងរូបរាងដូចតារា បូលីវូត ឥណ្ឌា ។


ឥឡូវនេះ យើងខ្ញុំសូមបង្វែមកអធិប្បាយលំអិត អំពីជីវិតបច្ចុប្បន្នរបស់លោក ច័ន្ទ រិទ្ធមេធានី សព្វថ្ងៃនេះ លោករស់នៅ ភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ក្រុងភ្នំពេញ ជាមួយគ្រួសារខាងប្រពន្ធ លោក ច័ន្ទ រិទ្ធមេធានី ពិតជាមានមុខរបរជាអ្នករត់កង់បី ឥណ្ឌាយ៉ាងពិតប្រាកដមែន ចំណែកភរិយារបស់លោក មានមុខរបរជាអ្នកលក់ ចាប់ហួយ ចំណែកជីវភាពគឺសមរម្យ ។ លោក ច័ន្ទ រិទ្ធមេធានី បានថ្លែងថា ខាងក្រុមហ៊ុនផលិតកុន បានទាក់ទងមកលោក ដើម្បីថតភាពយន្ត ប៉ុន្តែលោកមិនទាន់ចង់ចូលប្រឡូកវិញ ដោយសារតែលោក ចង់រស់នៅក្នុងជីវិតមួយដែលសាមញ្ញ លោកបានថ្លែងបន្តទៀតថា លោកពិតជាមានការនឹករលឹកដល់មិត្តសិល្បករសិល្បការិនីរួមជំនាន់ ដែលធ្លាប់សម្តែងរួមគ្នាដូចជា អម្ពរ ទេវី ទេព រិនដារ៉ូ នារី រ័ត្នគន្ធា ។ ល។ តែដោយសារលោក ធ្លាប់ជាតារាសម្ដែងម្នាក់ លោកពិតជាមានការខ្មាស់អៀន ក្រោយពេលដែលលោកក្លាយជាអ្នករត់កង់បី ទើបលោកមិនហ៊ានប្រឈ្ររមុខជាមួយពិភពលោក ។ សព្វថ្ងៃនេះផងដែរ លោក ច័ន្ទ រិទ្ធមេធានី ក៏មានជំងឺប្រចាំកាយផងដែរ គឺជំងឺ លើសឈាម តែលោកដាច់ខាតមិនលើកដៃសំពះសុំជំនួយពីមហាជនឡើយ លោករក្សាសិទ្ធមិនអោយគេមើលងាយតារាជំនាន់មុនដាច់ខាត ។ ជាចុងក្រោយលោក ច័ន្ទ រិទ្ធមេធានី សូមថ្លែងអំណរគុណដល់នាងខ្ញុំ សុិន ឧត្តមផល្លា ដែលជាម្ចាស់ផេក Movie Star research និងបងប្អូនទស្សនិកជនទាំងអស់ ដែលនៅតែមានការនឹករលឹកចំពោះរូបលោក នេះជារូបរបស់លោកកាលពីមុននឹងរូបបច្ចុប្បន្ននៅខាងក្រោមនេះ ។

ដោយ៖ ( Movie Star research ) សុិន ឧត្តមផល្លា

Sin Oudom Phalla



ប្រភព៖ Sin Oudom Phalla