ថាសម្រស់អ្នកនាង សុខ សុខ សោម៉ាវត្ដី​ ស្រស់ស្អាតទៅហើយ តែបើមកឃើញរូបសម្រស់ប្អូនស្រីរបស់អ្នកនាងវិញ ស្អាតមិនចាញ់បងស្រីទេ...
-

ភ្នំពេញៈ លោកអ្នកពិតជាបានស្គាល់រួចមកហើយថា​ អ្នកនាង សុខ សោម៉ាវត្ដី​ ជាតារាមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងការសម្តែងខ្សែភាពយន្ត ក៏ដូចជា MV។


បើយើងងាកមកមើលពីសម្រស់របស់អ្នកនាង សុខ សោម៉ាវត្ដី​ វិញ កាន់តែមានសម្រស់ស្រស់ស្អាត ព្រមទាំងធ្វើឲ្យបុរសៗជាច្រើនប្រាថ្នាចង់បានជាគូរអនាគត បើទោះបីជាអ្នកនាង ជាមេម៉ាយកូនក្តី នេះមកពីអត្តចរិករួសរាយមិនឆ្មើងឆ្មៃរបស់អ្នកនាង ទើបធ្វើឲ្យអ្នកគាំទ្រស្រលាញ់ខ្លាំងយ៉ាងនេះ។


អ្វីដែលគួរគត់សំគាល់ផងនោះ  គឺវត្តមានប្អូនស្រីពៅរបស់អ្នកនាង សុខ សោម៉ាវត្ដី​   ដែលមានឈ្មោះថា សុខ វិសាខា ពិតជាមានរូបសម្រស់ស្អាតមិនចាញ់បងស្រីនោះទេ ហើយក៏មហាជនជាច្រើនមានការចាប់អារម្មណ៍ ព្រមទាំងលួចសរសើរផងដែរថា ស្រស់ស្អាតខ្លាំងណាស់។


ប្រភព៖ រូប សុខ សោម៉ាវត្ដី​