លោកកូនសំណប់ចិត្ត ល្បីថាជាបងធំប្រចាំភូមិ!!! ថ្លើមធំឪពុកម្តាយស្តីប្រដៅមិនបាន ហ៊ានដុតផ្ទះចោលឆេះម៉ដ្ឋគ្មានសល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
-

កំពង់ស្ពឺៈ កាលពីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅភូមិកណ្តាល ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កូនប្រុសអកតញ្ញូម្នាក់ មានឈ្មោះ​ គី សំណាង​ ហៅ​បារាំង ភេទ​ប្រុស​​ អា​យុ​២៦ឆ្នាំ ជាបងធំប្រចាំភូមិ រស់នៅភូមិឃុំខាងលើ។ ថ្លើមធំឪពុកម្តាយស្តីប្រដៅមិនបាន ហ៊ានដុតផ្ទះចោលឆេះម៉ដ្ឋគ្មានសល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹង ដើម្បីអនុវត្តន៍បន្តនីតិវិធី។

តាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆេះដោយសារស្នាដៃកូនសំណព្វចិត្ត ទំហំ៤x៥ម៉ែត្រ ជញ្ជាំងក្តា ប្រកស័ង្កសី ភ្លើងឆេះទាំងស្រុង ដោយសារខឹងឪពុកម្តាយស្តីប្រដៅច្រើនពេក។ ផ្អែកទៅតាមបណ្តឹងឪពុកម្តាយ ជនសង្ស័យខាងលើត្រូវបានកម្លាំងព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍ ចាប់ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕