សុំជួយរកយុត្តិធម៏ជូនក្មេងស្រីរងគ្រោះផង .....លោកតាន់ គីមសួរ សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន មេត្តាជួយរកយុត្តិធម៏ជូនដល់ក្មេងស្រីរងគ្រោះផង ព្រោះជីវិតរបស់ក្មេងស្រីពិការគួរឲ្យអាណិតណាស់ទៅហើយ តែបែរជាមានជនតិរិច្ឆាន រំលោភឥតក្តីមេត្តា
-

ភ្នំពេញ៖ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា តាន់ គីមសួរ បានបង្ហោះពីការឈឺចាប់របស់ក្មេងស្រីម្នាក់ ដោយលោកបានរៀបរាប់ថា៖ 


"រឿងដែលហួសចិត្តនិងអយុត្តិធម៌បំផុតសម្រាប់ក្មេងស្រីម្នាក់នេះ ជាតិនេះអព័ព្វទៅហើយ ហេតុអ្វីបានត្រូវទទួលរងអំពើដ៏ថោកទាបពីអាសត្វតិរិច្ឆាននោះថែមទៀត? ចូលរួមរកយុត្តិធម៌មួយសម្រាប់ក្មេងស្រីម្នាក់នេះទាំងអស់គ្នាផង???"។


ក្មេងស្រីរងគ្រោះ ឈ្មោះ ណាត ស្រីនិត អាយុ១៧ឆ្នាំ (ពិការភ្នែកទាំងសងខាង) រស់នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ករណីរំលោភវេលាម៉ោង១រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះក្មេងស្រីរងគ្រោះ នោះតែម្តង។



មូលហេតុមានករណីរំលោភនេះកើតឡើងដោយសារតែម្ដាយក្មេងស្រីរងគ្រោះ មិននៅផ្ទះ ទើបធ្វើអោយជនល្មើសមានឱកាសធ្វើសកម្មភាព ចាប់ក្មេងស្រីរងគ្រោះបានសំរេច។ ក្រោយធ្វើសកម្មភាពរួចជនល្មើសបានរត់គេចខ្លួុន។ ចំនែកក្មេងស្រីរងគ្រោះក្រោយពេលជនល្មើសធ្វើសកម្មភាពរួចក៏បានរត់មករកអោយគេជួយហើយក៏ចំពេលម្ដាយរបស់នាងត្រលប់មកវិញ។ ភ្លាមនោះម្តាយក្មេងស្រីក៏បានដាក់ពាក្យប្តឹងទៅសមត្ថកិច្ច ពូៗសមត្ថកិច្ចក៏បានមកធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃហេតុនោះដែរ។


តែរហូតមកដល់ថ្ងៃទី២៣ ខែ ឆ្នាំ ដដែល គ្រួសារក្មេងស្រីក៏បានឃើញគេបានដោះលែងជនសង្ស័យនោះអោយត្រលប់មកផ្ទះវិញដោយសុវត្តិភាព។


ហើយការដោះលែងនោះខាងគ្រួសារក្មេងស្រីពុំមានបានដំណឹងអ្វី បន្តិចពី សមត្ថកិច្ចឡើយ។បញ្ជាក់ថ្ងៃដែលកើតហេតុ ខាងពូៗសមត្ថកិច្ច មិនបានទុកលេខទូរស័ព្ទអោយដើម្បីទំនាក់ទំនងទេ តែគាត់បានយកលេខពីផ្ទះរបស់ក្មេង តែមកដល់ពេលនេះមិនឃើញផ្ដល់ជាដំណឹងអ្វីដល់គ្រួសារក្មេងរងគ្រោះឡើយ។ ដូចនេះខ្ញុំសូមសំណុំពរដល់ក្រសួងឬអង្គការ ស្ថាប័ណ្ណនានាដែលពាក់ពាន់ទាំងអស់មេត្តាជួុយរកយុត្តិធម៌ជូនដល់ក្មេងស្រីរងគ្រោះផង ព្រោះគ្រួសារក្មេងរងគ្រោះមានសភាពក្រីក្រខ្លាំងណាស់។ ហើយក៏សូមសំណុំពរដល់សមត្ថកិច្ចប្រចាំតបន់មេត្តាជួយស្រាវជ្រាវស្វែងរកជនល្មើសដើម្បីផ្ដល់យុត្តិធម៌ជូនក្មេងស្រីរងគ្រោះផង ព្រោះនាងថែមទាំងពិការភ្នែកទាំងសងខាងទៀត។សូមអរគុណទុកជាមុន???"។



ប្រភព៖ តាន់ គឹមសួរ