តើបងប្អូនមានការរើសអើងចំពោះក្មេងស្រីរងគ្រោះដែររឺទេ?...ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានជនល្មើសចាប់រំលោភ និងប្រើអំពើហិង្សា យ៉ាងព្រៃផ្សៃ ដោយ ច្របាច់.ក វាយតប់ នឹង ទះកំភ្លៀង មិនឲ្យនាងស្រែក ហើយនាងតូចបានបន្តទៀតថា នាងតូចត្រូវអ្នកជិតខាង រេីសអេីង ដោយទំលាក់កំហុសលើរូបនាង អ្វីដែលសំខាន់នោះគឺ...(វិដេអូ)
-

កាលពីថ្ងៃម្សិលមិញនេះ លោកស្រី ម៉ម សុម៉ាលី​ បានបង្ហោះពីជីវិតក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវបានជនល្មើសចាប់រំលោភទាំងកំរោល ព្រមទាំងធ្វើទារុណកម្មលើរូបនាងតូចឥតក្តីមេត្តា។


នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានរៀបរាប់ទាំងក្តីឈឺចាប់ថា៖


"មិនដឹងពេលណាទេីបប្រជាជនខ្មែរ ពិសេសមនុស្សប្រុសចេះមានភាពមេត្តា នឹង សេចក្តីថ្លៃថ្នូរ នោះទេ ? ករណីរំលោភទៅកុមារមានជារៀងរាល់ថ្ងៃ ? ក្មេងស្រីទេីបតែអាយុ 13 ឆ្នាំត្រូវជនល្មេីសចាប់រំលោភដោយប្រេីហឹង្សា យ៉ាងព្រៃផ្សៃ ? ម្តាយពុកក្មេងរងគ្រោះបានរៀបរាប់ថា ,នៅវេលាម៉ោង ២ រំលងអធ្រាត្រគាត់នឹងប្រពន្ធ បានងេីបទៅធ្វេីការដូចសព្វមួយដង ដោយទុកអោយកូនស្រីពីរនាក់បងប្អូនគេងនៅផ្ទះ ។ នៅថ្ងៃកេីតហេតុជនល្មេីសដែលជាអ្នកជិតខាងបានលបចូលទៅច្របាច់.ក វាយតប់ នឹង ទះកំភ្លៀង  នាងតូចរហូតស្រែកលែងចេញ វាក៏បានធ្វេីសកម្មភាពរំលោភទាំង កំរោល ?បន្ទាប់មកក៏គំរាមមិន អោយប្រាប់អ្នកណា បេីមិនស្តាប់ នឹងសំលាប់ចោល ? លុះព្រឹកម៉ោង ៨ បន្ទាប់ពីជៀរជ័រហេីយក៏ត្រឡប់មកផ្ទះរកកូន ។នាងស្រែកហៅកូន មិនលឺកូនឆ្លេីយ លុះទៅមេីលឃេីញកូនមានឈាមហូរ នឹងស្មាមជាំគ្រប់កន្លែង ពិសេស ក.របស់កូន នឹង មុខ ជាំពោរ ? នាងតូចនិយាយមិនចង់ចេញ ព្រោះឈឺ បំពង់.ក នាងជាម្តាយស្លត់ចិត្ត ស្ទេីរសន្លប់ ខំទប់អារម្មណ៏សួរកូន ទេីបនាងតូចប្រាប់ម្តាយតាមត្រង់ ដោយសូមអង្វរ កុំអោយនិយាយខ្លាចគេសំលាប់ ព្រោះថា នៅជុំវិញផ្ទះជនរងគ្រោះ រំព័ទ្ធទៅដោយបងប្អូនជនល្មេីស ? ពិតជាឈឺពេកហេីយ ម្តាយនាងតូចទ្រាំមិនបានក៏ទៅប្តឹងមេភូមិ នឹង ប៉ូលិស ? ។ បន្ទាប់ពីរឿងហេតុកេីតឡេីង នាងតូចត្រូវអ្នកជិតខាង រេីសអេីង ដោយទំលាក់កំហុសអោយ , នាងប្រាប់ថា ខ្ញុំមិនហ៊ានចេញទៅណាទេ ព្រោះគេសេីចចំអកអោយ ? អាណិតណាស់លោកអេីយ ?អារម្មណ៏នេះ ខ្ញុំយល់ ច្បាស់ណាស់ ហេីយក៏ឈឺចាប់ណាស់ដែរ ?នេះឬ សង្គមខ្មែរ ពិតណាស់ ការរេីសអេីុង មាននៅគ្រប់កន្លែង តែនេះនាងតូច អាយុតែ 13 ឆ្នាំទេ ? បេីរឿងនេះធ្លាក់ទៅ លេីកូនអ្នកវិញតេីអ្នកមានអារម្មណ៏យ៉ាងណា ? រងគ្រោះហេីយត្រូវរងគ្រោះបន្ត ? សង្ឃឹមថាតុលាកានឹងកាត់ទោសដោយសុក្រឹត ឬ ក៏ច្បាប់ ប្រហែលមិនសុក្រឹត តែនាងខ្ញុំជឿទៅលេីច្បាប់ ទេវតា ? កម្មពាមានណា ? ?"។


សូមទស្សនាវិដេអូខាងក្រោមនេះ៖



ប្រភព៖ Mam Somaly