“ម្ដាយខ្ញុំលក់ខ្ញុំ” ធ្វើការសម្ភាសន៍ពីប្រវត្តិដ៏ជូរចត់របស់ក្មេងស្រីកម្ពុជា ប៉ុន្មានរូប ដែលបានត្រូវម្ដាយឲ្យលក់ព្រហ្មចារីយ៍របស់ខ្លួន និងបង្ខំឲ្យទៅរកស៊ីផ្លូវភេទ ដើម្បីដោះស្រាយជីវភាពគ្រួសារទីទ័លក្រ.....(មានវីដេអូ)
-

នៅក្នុងវីដេអូ ឯកសារមួយ “ម្ដាយខ្ញុំលក់ខ្ញុំ” របស់ RT Documentary បានធ្វើការសម្ភាសន៍ពីប្រវត្តិដ៏ជូរចត់របស់ក្មេងស្រីកម្ពុជា ប៉ុន្មានរូប ដែលបានត្រូវម្ដាយអោយលក់ព្រហ្មចារីយ៍របស់ខ្លួន និងបង្ខំឲ្យទៅរកស៊ីផ្លូវភេទ ដើម្បីដោះទាល់ ព្រោះតែជីវភាពគ្រួសារទីទ័លក្រខ្លាំងពេក ។

នៅក្នុងវីដេអូនេះ បានបង្ហាញពីទិដ្ឋភាព និងជីវិតពិតរបស់ក្មេងស្រីជំទង់នៅកម្ពុជាជាច្រើន ដែលរកស៊ីផ្លូវភេទ បានរៀបរាប់ទាំងទឹកភ្នែក និងបានបដិសេធទាំងជូរចត់ថា រូបខ្លួនពិតជាមិនចង់មានការងាររកស៊ីផ្លូវភេទបែបនេះឡើយ ហើយការរកសីុបែបនេះព្រោះតែ ជីវភាពគ្រួសារក្រក្រី និងការបង្ខំពីម្ដាយ ហើយរូបខ្លួនពិតជាមិនចង់មានការងារបែបនេះឡើយ ព្រោះវាជាការងារមួយដែល សង្គមស្អប់ខ្ពើម និងគ្រប់គ្នាជុំវិញខ្លួនមើលងាយជាទីបំផុត។ ចង់ដឹងថាជីវិតរបស់ ក្មេងស្រីកម្ពុជា ដែលបានត្រូវម្ដាយអោយលក់ព្រហ្មចារីយ៍របស់ខ្លួន និងបង្ខំឲ្យទៅរកស៊ីផ្លូវភេទ មានភាពល្វីងជូរចត់ប៉ុណ្ណានោះ សូមទស្សនាវីដេអូនៅខាងក្រោមនេះ

ប្រភពៈ khmertoday