ក្រោយពីរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ខណៈពេលនេះ ស្លាកក្លោ​ង​ទ្វារ​​ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ​បាន​រុះរើ​ទម្លាក់​ចោល​វិញ​ហើយ
-

​ភ្នំពេញ ៖ បន្ទាប់ពីរងនូវការរិះគន់យ៉ាងចាស់ដៃពី អ្នកលេងបណ្តាញសង្គមហ្វេសប៊ុករួចមក ខណៈពេលនេះស្លាក​ក្លោ​ង​ទ្វារ​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​ព្រះ​កុសុមៈ​បាន​រុះរើ​ទម្លាក់​ចោល​វិញ​ហើយ ក្រោយពេលលើកឡើងបានត្រឹមតែ២ម៉ោងតែប៉ុនណោះ។


ដោយស្លាក​ខាង​ការដ្ឋាន​បាន​សរសេរ​ជា​ភាសា​ចិន​ពីលើ​ដែល​ជួរ​ទី​១​ជា​អក្សរ​ចិន​ធំ​ៗ , ជួរ​ទី​២ ជា​អក្សរ​ចិន និង​ជួរ​ទី​៣ ជា​អក្ស​ខ្មែរ​ប៉ុន​ជួរ​ទី​២ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​ជា​ខ្លាំង ។


ទន្ទឹម​នោះ​មហាជន​ក៏​បាន​បន្ទោស​ក្រសួងសុខាភិបាល​ក៏​ដូច​ជា គណៈកម្មការ​សាងសង់​មន្ទីរពេទ្យ​នោះ​មិន​បាន​យកចិត្តទុកដាក់​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​ចិន​លើកស្លា​កតាម​ចិត្ត ។ស្លាក​ក្លោ​ង​ទ្វារ​ការដ្ឋាន​សាងសង​មន្ទីរពេទ្យ​នោះ​បាន​លើក​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨  លុះដល់ម៉ោងប្រមាណ​៨​យប់ គឺ​បន្ទាប់​ពី​លើក​ស្លាក​នោះ​រួចរាល់ បាន​ប្រមាណ​២​ម៉ោង​តែ​ប៉ុនណោះ ក៏៏ស្រាប់តែទម្លាក់មកវិញតែម្តង។


ដោយ៖ ភារ៉ា