កំសត់ណាស់...ប្រសិនបើបងប្អូនចង់ជួយពួកគាត់ អាចទំនាក់ទំនង តាមរយៈហ្វេសប៊ុកបងប្រុស ផល្លាបាន...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phalla Phorn គាត់បានធ្វើការផុសរូបភាព អមជាមួយនឹង សារយ៉ាងខ្លី ពីជីវិតដ៏កំសត់របស់គ្រួសារមួយដែលកំពុងតែរស់នៅយ៉ាងលំបាកវេទនា ស្ថិតនៅភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 


ជាក់ស្តែងនៅបងប្រុសបានរៀបរាប់យ៉ាងដូច្នេះថា "មួយគ្រួសារទៀតហើយ កំពុងតែលំបាកណាស់ អត់ខ្លាំងណាស់ វេទនាខ្លាំងណាស់ គ្មានអីហូបទេ កំពុងតែដង្ហើយរកជំនួយ ។ ហ៊ឹមៗៗៗ ខ្ញុំបានទទួលដំណឹងថ្មីៗនេះទេ ចឹងហើយតើមានមិត្តភ័ក្រ បងប្អូនណា ចង់ទៅជួប និងជួយគាត់ជាមួយខ្ញុំទេ នៅថ្ងៃសុក្រខានស្អែកមួយនេះ ។ គាត់គឺកំពុងតែរស់នៅភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។​ បើមានពេល តោះទៅជាមួយខ្ញុំ....."។


ប្រភព៖ Phalla Phorn