ថ្ងៃនេះខ្ញុំបាទ G-Devith និង Tep Boprek ប្រារព្ធពិធីបុណ្យកឋិនទាន សូមបងប្អូនញាតិមិត្តជិតឆ្ងាយ សូមអញ្ជើញចូលរួមកុំបីខានឡើយ....(មានវីដេអូ)
-

បន្ទាប់ពីប្រកាស់ជាសាធារណៈថា ពួកគេជាគូស្នេហា ពេលនេះកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith បានបង្ហាញនៅសកម្មភាពដូចជាសារនិងរូបភាព នៃសកម្មភាពផ្អែមល្ហែមជាមួយគ្នា កាន់តែខ្លាំងធ្វើឲ្យហ្វេនៗ និងមហាជនស្ទើរតែលើសជាតិស្ករទៅហើយ។ ហើយនៅថ្ងៃនេះផងដែរ តារាវ័យក្មេងទាំងពីរ ក៏បានចាប់ដៃគ្នាធ្វើបុណ្យកឋិនទានរួមគ្នា ជាមួយគ្រួសាររបស់អ្នកទាំងពីរ ដែលធ្វើឡើងនៅបុរី ប៉េងហួត បឹងស្នោ គំរោងបួន និងដង្ហែឆ្ពោះទៅកាន់វត្តសុវណ្ណគង្គា។ ជាក់ស្តែងលោក G-Devith បានបង្ហោះសាររៀបរាប់ថា: បងប្អូនញាតិមិត្តជាទីស្រលាញ់ សូមអោយមានសេចក្តីរីករាយនៅក្នុងថ្ងៃចេញព្រះវង្សា ៕ ថ្ងៃនេះខ្ញុំបាទ G-Devith និង Tep Boprek ប្រារព្ធពិធីបុណ្យកឋិនទាន សូមបងប្អូនញាតិមិត្តជិតឆ្ងាយ សូមអញ្ជើញចូលរួមកុំបីអខាន៕