យន្តហោះធុនតូចមួយគ្រឿង ប្រភេទ North AT ដាំក្បាលបុកផ្លូវល្បឿនលឿន បណ្តាលឲ្យឆាបឆេះនៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ដោយមិនដឹងមូលហេតុ
-

លីហ្វ័រនីញ៉ាៈ យន្តហោះធុនតូចមួយគ្រឿង ប្រភេទ North AT បានជួបបញ្ហា ដោយធ្លាក់ដាំ ក្បាលចុះទៅបុកលើផ្លូវរថយន្តល្បឿនលឿននៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បណ្តាលឲ្យឆាបឆេះយ៉ាងខ្លាំង។

សារព័ត៌មាន Sputnik បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី២៣ ខែតុលា (ត្រូវនឹងថ្ងៃទី២៤ ខែតុលា) ស្ថិតនៅលើដងផ្លូវល្បឿនលឿន ១០១ នៅកាលីហ្វ័រនីញ៉ា។ ក្រុមជួយសង្គ្រោះទីក្រុងឡូសអែនជឺឡេស បានឲ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ជាប្រភេទ North AT ដោយមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យធ្លាក់នៅឡើយទេ។

ឃ្លីបវីដេអូបានបង្ហាញឲ្យឃើញថា យន្ត​ហោះ គ្របដណ្តប់ដោយអណ្តាតភ្លើង ក្រោយការធ្លាក់។ជាភ័ព្វសំណាង គ្រោះថ្នាក់ខាងលើមិនបណ្តាលឲ្យប៉ះពាល់ដល់អ្នក ដំណើរ នៅតាមដងផ្លូវ និងមិនបណ្តាលឲ្យ អ្នកដំណើរនៅលើដី ស្លាប់ឬរបួសឡើយ៕