អាណិតលោកយាយណាស់...លោកយាយប្រាប់ថា ឃ្លានណាស់ រាល់ថ្ងៃយាយគ្មានអ្វីពិសារទេ ព្រោះតែយាយគ្មានកូនចៅដូចគេ រាល់ថ្ងៃរស់ដោយអ្នកជិតខាងតែប៉ុនណោះ...(មានវិដេអូ)
-

កាលពីប៉ុន្មានម៉ោងមុននេះ ក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Phorn Chetra បានបង្ហោះវីដេអូ ពីជិវិតរបស់លោកយាយម្នាក់​ដែលរាល់ថ្ងៃគាត់រស់នៅតែម្នាក់ឯង យ៉ាងកណ្តោចកណ្តែង សង្ឃឹមអ្នកជិតខាងហុចបាយ​ ហុចទឹក ជូនគាត់ពិសារតែប៉ុនណោះ។


នៅក្នុងគណនីបងប្រុសបានរៀបរាប់ថា "««សូមបងប្អូនសប្បុរសជនជួយលោកយាយផង លោកយាយគ្មានកូននឹងគេទេ រស់នៅសព្វថ្ងៃជាមួយអ្នកជិតខាង ហុចបាយ ហុចទឹកអោយ អ្វីដែលអាសូរនោះគឺ ។លោកយាយឃ្លានពិសារ អោយតែមាននរណាអោយអីគាត់ហូបនោះគាត់ហូបភ្លាម ពេលខ្ញុំមើលឃើញទិដ្ឋភាពបែបនេះ ខ្ញុំអាណិតគាត់ណាស់ ដូចនេះជួសមុខអោយលោកយាយ ខ្ញុំសូមអំពាវនាទៅកាន់បងប្អូនសប្បុរសជនមេត្តាជួយលោកយាយ អោយមានរបស់ឆ្ងាញ់ចំម្អែកក្រពះផង ព្រោះថាគាត់ឃ្លានណាស់។

អាស្រ័យហេតុនេះបើមានបងប្អូនណាចង់ជួយលោកយាយតាមរយះខ្ញុំបាទ សូមហៅមកលេខ៖096 9988938,085 600076

បញ្ចាក់៖លោកយាយយរស់នៅ ភូមិតាសែន ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង សូមអរគុណ..!"។



មានវិដេអូ៖