អ្នកលក់ដូរតាមកញ្ច្រែងកញ្ជើល្អីត្អូញត្អែរ អ្នកយកភាស៊ីផ្គើន ប្រសាសន៍សម្តេចតេជោ នៅផ្សារក្រមួន
-

ស្វាយរៀងៈ កាលពីវេលាម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅផ្សារក្រមួនស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ លោកយាយៗអ្នកលក់ដូរបន្លែតាមកញ្រ្ចែងកញ្ជើល្អីនៅផ្សារក្រមួន ត្អូញត្អែអំពីជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយលើកឡើងថា ពួកគាត់លក់ត្រកួនលក់បន្លែបន្តិចបន្តួច ក្នុងមួយព្រឹកចំណេញបាន៥០០០រៀទៅ៧០០០រៀលប៉ុណ្ណោះ ហើយត្រូវបង់ឲ្យម្ចាស់ផ្ទះ២០០០រៀលនិងបង់ថ្លៃភាស៊ី៣០០រៀល បើថ្ងៃណាលក់មិនដាច់ត្រូវខាតបង់ឲ្យតែថ្លៃភាស៊ីនិងថ្លៃដីអត់អង្កច្រកឆ្នាំង ចំណែកអ្នកលក់ត្រីលក់ក្តាមលក់កំពឹះមួយកញ្រ្ចែង៥០០រៀល។

បើតាមស្រ្តីវៃ៧២ឆ្នាំម្នាក់ ក្នុងចំណោមអ្នកលក់បន្លែតាមកញ្ច្រែងកញ្ជើល្អី បានត្អូញត្អែប្រាប់អ្នកសារព៌ត័មានយើងថា គាត់មានជីវភាពក្រីក្រ ដោយវៃចំណាស់គ្មានមុខរបរហើយបានខំប្រឹងប្រែងរកស៊ី ដោយដើរបេះបន្លែនិងទិញត្រកួន ទិញបន្លែតាមភូមិក្នុងមួយថ្ងៃត្រកួនកញ្ឆែត៣០ដុះ ដើរបេះបន្លែផ្សំបានបួនប្រាំដុំលក់ក្នុង១ព្រឹក បានប្រាក់២ម៉ឺនទៅ៣ម៉ឺនរៀល ក្នុងនោះចំណេញបាន៧ពាន់ទៅ១ម៉ឺនរៀលប៉ុណ្ណោះ ក៏ប៉ុន្តែត្រូវចំណាយថ្លៃដីកន្លែងដាក់លក់គេគិត១ម៉ែត្រ ២០០០រៀលថ្លៃភាស៊ី ៣០០រៀល បើថ្ងៃណាលក់មិនដាច់បានត្រឹមតែបង់ឲ្យថ្លៃដី និងភាស៊ីប៉ុណ្ណោះ គ្មានប្រាក់ទិញអង្ករច្រកឆ្នាំង និងទិញម្ហូបទទួលទានទេ ៕