ហួសចិត្តបុរសម្នាក់ បានជិះម៉ូតូមកឈប់ក្បែរម៉ូតូរបស់គេ រួចលួចមួកសុវត្ថិភាពយកទៅបាត់....(មានវីដេអូ)
-

ភ្នំពេញៈ មានហេតុការណ៍ហួសចិត្តមួយ បានកើតឡើងដោយសារបុរសម្នាក់ បានជិះម៉ូតូ១គ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០១៦ បានមកឈប់នៅក្បែរម៉ូតូប្រជាពលរដ្ឋ រួចធ្វើសកម្មភាពលួចយកមួកសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ៈ១៣នាទី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅម្ដុំផ្លូវឌឿងហែម ផ្សារតាប៉ាង សង្កាត់ផ្សារថ្មទី៣ ខណ្ឌដូនពេញ។