មនុស្សជាច្រើើនអ្នកពុលត្រីកំពត នៅខេត្តព្រះសីហនុ
-

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០១៨  កម្មករសំណង់ ស្ទួចបានត្រីកំពតសមុទ្រ យកមកក្លែមស្រា បណ្តាលឲ្យមនុស្សជាច្រើនអ្នកពុល និងមានមនុស្សចំនួន៣នាក់ ពុលធ្ងន់ធ្ងរជាងគេ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នៅម្តុំឆ្នេរព្រែកត្រែង ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


ជុំវិញករណីនេះ គ្រូពេទ្យបានអំពាវនាវអោយពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ដាច់ខាតកុំបរិភោគត្រីកំពតសមុទ្រនេះឲ្យសោះ បើពុលត្រូវប្រញាប់មករកគ្រូពេទ្យជួយសង្គ្រោះបន្ទាន់បំផុត ព្រោះថាអាការៈពុលត្រីកំពតនេះសាហាវណាស់ ជនរងគ្រោះអាចនឹងគាំងបេះដូងស្លាប់ប្រសិនបើកយឺតយូរក្នុងការនាំយកមកសង្គ្រោះ។


ដោយៈ ភត្រ្តា