ព្រះ​នារាយណ៍​ដៃ​១០ ដួលរ​លំបាក់​ក​ទាំង​ព្រឹក ព្រោះតែ...
-

ខេត្ត​កែប ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៣ តុលា នៅ​ចំណុច​ភូមិ​ចម្ការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​  រថយន្ត​បែន​មួយ​គ្រឿង​ដឹក​គ្រឿងចក្រ​បើកបរ​​នៅ​លើ​ផ្លូវជាតិ​លេខ​៣៣ បត់​ចូល​ទៅ​ចម្ការ​បី​ភ្នំ​វ​ល្លិ៍ ស្រាប់តែ​ទាក់​ខ្សែភ្លើង​ធ្លាក់​មក​ទាក់​ក​ព្រះ​នារាយណ៍​ដៃ​១០ បណ្ដាល​អោយ​រ​លំបាក់​.ក​។


លោក​សោម សា​រឿ​ន នាយ​រង​ផ្នែក​នគរបាល​យុ​ត្តិ​ធរ​ស្រុក​ដំណាក់​ចង្អើរ​បាន​និយាយ​ប្រាប់ឲ្យដឹង​ថា ព្រះ​នារាយណ៍​ដៃ​១០​ដែល​ផ្ដើមកសាង​ដាក់​លើ​ផ្លូវ​ចូល​ទៅ​ចម្ការ​បី​ភ្នំ​វ​ល្លិ៍​រ​នេះ​ជា​អំណោយ​របស់​លោក​ហា​ស់ សា​រ៉េ​ត អភិបាលខេត្ត​កែប ដែល​បាន​កសាង​ឡើង​កាលពី​ឆ្នាំ​២០១២ តែ​ពេល​នេះ​ព្រះ​នារាយណ៍​ដៃ​១០​ដែល​ឈរ​បែរមុខ​មក​ផ្លូវជាតិ​លេខ​៣៣​នោះ ត្រូវ​បាន​រថយន្ត​ដឹក​គ្រឿងចក្រ​បើក​ទាក់​ខ្សែភ្លើង​ធ្លាក់​មក​ទាក់​ក​ព្រះ​នារាយណ៍ បណ្ដាល​អោយ​រ​លំបាក់​ក​ទាំង​ព្រឹក​ព្រលឹម​។


លោក​សោម សា​រឿ​ន បាន​ប្រាប់​បន្ត​ថា បានធ្វើការឃាត់រថយន្តទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕


ដោយ៖ ភារ៉ា