ដំណឹង ពិសេស! ស្ពាន ទី១ នៃ គំរោង ផ្លូវ ក្រវ៉ាត់ ក្រុង បានចាប់ផ្តើម សាងសង់ ហើយ...
-

ស្ពាន វែង ទី១នៃ គំរោង ផ្លូវ ក្រវ៉ាត់ ក្រុង ទី៣ ដែល ឆ្លងកាត់ កោះអន្លង់ចិន ទៅកាន់ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល បាននិងកំពុង ត្រៀម ដំណើរការ សាងសង់ ហើយ។

អភិបាល នៃ គណ អភិបាល ខេត្តកណ្តាល លោក ម៉ៅ ភិ រុណ បាន មានប្រសាសន៍ ឲ្យ ដឹង តាម ទូរស័ព្ទ នា ព្រឹក ថ្ងៃទី២៥ តុលា នេះ ថា គម្រោង ស្ពាន នេះ បាននិងកំពុង ស្ថិតក្នុង ដំណាក់កាល សិក្សា ដោយ ក្រុមហ៊ុន ចិន នៅឡើយ ដែល ការសិក្សា នេះ អាច នឹង បញ្ចប់ នៅ ចុងឆ្នាំ នេះ មុនពេល សាងសង់ ដែល អាច ចាប់ផ្តើម នៅ ដើមឆ្នាំ២០១៩ខាងមុខនេះ។លោក បន្តថា ក្រៅពី គំរោង សាងសង់ ស្ពាន នេះ ក៏មាន ការសាងសង់ ផ្លូវ ដើម្បី ត ភ្ជាប់ ស្ពាន នេះ ឲ្យ មាន ភាពស្រស់ស្អាត ផងដែរ។

តាម គំរោង ស្ពាន នេះ ត ភ្ជាប់ រវាង ផ្លូវជាតិ លេខ១ នៅ ចំណុច ឃុំ សិត្បូ ត៍ ក្រុង តាខ្មៅ ទៅកាន់ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល។ លោក ម៉ៅ ភិ រុន បាន បន្តថា ស្ពាន នេះ មាន សារៈសំខាន់ ណាស់ ព្រោះ វា ស្ថិតក្នុង គំរោង ផ្លូវ ក្រវ៉ាត់ ក្រុង ទី៣ ដែលជា ផ្លូវ ដ៏ សំខាន់ ក្នុងការ ពង្រីក ការដឹកជញ្ជូន និង សមាហរណកម្ម សេដ្ឋកិច្ចសង្គម កម្ពុជា ពិសេស បង្ខិត ការអភិវឌ្ឍន៍ នៅ មូលដ្ឋាន កាន់តែ កៀក កិត ជាមួយ ប្រជាពលរដ្ឋ។

ទោះជា យ៉ាងណា លោក នូ វឌ្ឍនៈ អគ្គនាយក បច្ចេកទេស នៃ ក្រសួង សាធារណៈការ និង ដឹកជញ្ជូន បាន អះអាង ផ្ទុយ ពីនេះ ដោយ លោក បាន មានប្រសាសន៍ថា ស្ពាន នេះ បាន សិក្សា ចប់ ហើយ និង កំពុងដំណើរការ រៀបចំ សាងសង់ ជាបណ្តើរៗហើយ ដោយ ស្ពាន នេះ មាន ពីរ គឺ មួយ ត ភ្ជាប់ ពី ឃុំ សិត្បូ ត៍ ទៅកាន់ កោះអន្លង់ចិន ដែលមាន ប្រវែង៣៦៦ម៉ែត្រ និងមួយទៀត ត ភ្ជាប់ ពី កោះអន្លង់ចិន ទៅកាន់ ឃុំ ឈើទាល ស្រុក កៀនស្វាយ មាន ប្រវែង៦៣០ម៉ែត្រ។

លោក បន្តថា “ស្ពាន នេះ បាននិងកំពុង សាងសង់ ហើយ វា ជា ផ្នែក មួយ នៃ គម្រោង ផ្លូវ ក្រវ៉ាត់ ក្រុង ទី៣។ គំរោង ផ្លូវ ក្រវ៉ាត់ ក្រុង ទី៣ ជា ជំនួយ ហិរញ្ញប្បទាន របស់ រដ្ឋាភិបាល ចិន ដែលមាន ប្រវែង ផ្លូវ សរុប ជាង៤៦គីឡូម៉ែត្រ និង គ្រោង ចំណាយ ទឹកប្រាក់ សាងសង់២៥៩លាន ដុល្លារ អាមេរិក។

ប្រជាពលរដ្ឋ រស់នៅ ឃុំ ឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល លោក សា វី បាន មា ប្រសាសន៍ ឲ្យ ដឹងផង ដែរ ថា លោក បានឃើញ ចិន ចាប់ផ្តើម ដាក់ គ្រឿងចក្រ ដើម្បី ចាប់ ផ្តើម ដំណើរការ សាងសង់ ស្ពាន នេះហើយ ដោយ ចិន បាន ជួល ដី អ្នកភូមិ ដាក់ គ្រឿងចក្រ រហូតដល់៣០០០ដុល្លារ ក្នុង មួយខែ។ លោក បន្តថា “សកម្មភាព របស់ ក្រុម អ្នកជំនាញ ចិន កំពុង មមាញឹក លើ ការដ្ឋាន ស្ថាបនា ស្ពាន ដ៏ សំខាន់ នេះ៕