នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃភាពស្និលស្នាលគឺជារឿងដែលជៀសមិនផុតសម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា។ ក៏ប៉ុន្តែគូស្នេហ៍ទាំងឡាយក៏គួរតែគិតចេះពិចារណាថា តើភាពស្និតស្នាលបែបណាគួរបញ្ចេញនូវកន្លែងបែបណា នៅទីណាទើបសមរម្យ។សម្រាប់ទីសារធារណៈភាពស្និលស្នាលត្រឹមការចាប់ដៃ ឬថើប វាមិនសូវជាចោទជាបញ្ហានោះទេ ប៉ុន្តែការលូកលាន់រាងកាយគ្នាទៅវិញទៅមក ជាពិសេសកន្លែងសំខាន់ ឬ សកម្មភាពអាសអាភាសនានា។

ទង្វើរទាំងនេះត្រូវបានគេចាត់ទុកជាអំពើអសុវជីវធម៌ និងធ្វើឲ្យបាត់បង់កិត្តិយសជាពិសេសចំពោះមនុស្សស្រីតែម្តង។ បើទោះបីជាបែបនេះក្ដីយើងសង្កេតឃើញថាមនុស្សមួយចំនួននៅតែប្រព្រឹត្តិអំពើបែបនោះដោយខ្វល់ខ្វាយអ្វីទាំងអស់។ ហើយរូបថតទាំង ១៦ សន្លឹកខាងក្រោមនេះនឹងបង្ហាញអ្នកនូវទិដ្ឋភាពបង្ហាញពីភាពស្និលស្នាលហួសព្រំដែននៅលើម៉ូតូតាមដងផ្លូវ របស់គូស្នេហ៍ជនជាតិវៀតណាមមួយចំនួន។
សូមប្រយ័ត្នដើម្បីជៀសអោយផុតពីគ្រោះថ្នាក់ ក្នុងកំឡុងពេលបើកបរសូមមេត្តាកុំធ្វេសប្រហែស នឹងសូមកុំយកតម្រាប់តាមនូវទង្វើរទាំងប៉ុន្មាននេះអោយសោះ។ តើអ្នកយល់យ៉ាងណាដែរ?










