អស្ចារ្យណាស់!!! ដំណើរវិលត្រលប់មកប្រទេសវិញរបស់ សម្តេច ត្រូវបានយន្តហោះចម្បាំង របស់ប្រទេសស្វីស តាមជូនដំណើររហូតដល់…..(មានវីដេអូ)
-

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនេះ។ 

ក្រោមប្រធានបទ «ទស្សនៈវិស័យវិនិយោគក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម» ដែលពិធីនេះ គឺមានការចូលរួមពីអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើនរូបទៀតផងដែរ។ បន្ទាប់ពីអញ្ជើញចូលរួមប្រជុំអស់រយៈពេលជាច្រើនថ្ងៃមក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២១០៨ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរចេញពីប្រទេសស្វីសវិលត្រលប់មកកាន់មាតុប្រទេស។ ក្នុងដំណើរត្រលប់មកប្រទេសវិញនោះរបស់សម្តេច តេជោ គេសង្កេតឃើញយន្តចម្បាំងរបស់ប្រទេសស្វីសបានហោះជូនដំណើរសម្តេចតេជោរហូតដល់ព្រំដែនប្រទេសស្វីស ទើបយន្តហោះចម្បាំងនោះត្រលប់ទៅវិញ៕


ប្រភពៈ Sokha Try