ភ្នំពេញ៖ នៅវេលាម៉ោង០០និង១០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកាស៊ីណូយ៉ាឌូលី ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជាជនជាតិចិនក្រោយធ្វើសកម្មភាព ប្រើដំបងវាយរថយន្ត១គ្រឿង របស់មន្រ្តីនគរបាល ខេត្តព្រះសីហនុ ដែលកំពុងបើក បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។

នរគបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ៖
ទី១.ឈ្មោះ FU SONG ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ទី២.ឈ្មោះ QING ZHEG GUO ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ទី៣.ឈ្មោះ YANG FEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ទី៤.ឈ្មោះ ZHANG HUI ZHENG ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរដើរចែកខិត្តប័ណ្ណ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ រួមនឹងវត្ថុតាងមាន កាំបិតប័ងតោ ចំនួន ២ដើម, ដំបងដែកទីប ចំនួន ៥ដើម, រថយន្តចំនួន ១គ្រឿង ម៉ាក GREATWALL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AG-៩៧៤៣ ។

ដោយឡែកជនរងគ្រោះមាន៤នាក់ ទី១-ឈ្មោះ ប៉ាន បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម១៥ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី២-ឈ្មោះ ហង្ស ស៊ន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរមន្រ្តីនគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៣-ឈ្មោះ សុន ស៊ី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ទី៤-ឈ្មោះ គង់ សៅ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមន្រ្តីនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
នៅក្នុងហេតុការណ៍នេះ បណ្តាលឲ្យរថយន្ត ១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ ២AP-២៨៦៧ បែកកញ្ចក់រថយន្តខាងមុខ ១ផ្ទាំង, កញ្ចក់ចំហៀងផ្នែកខាងឆ្វេង១ផ្ទាំង, កញ្ចក់មើលក្រោយ ១ផ្ទាំង និងមានស្នាមកំពិតរលាត់ថ្នាំ ជាច្រើនកន្លែងទៀត ប៉ុន្តែជនរងគ្រោះទាំង៤នាក់ មិនមានរងរបួសអ្វីនោះទេ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ភារ៉ា