អស្ចារ្យខ្លាំងណាស់!!! ជប៉ុនជួយធ្វើបណ្តាញលូមេ ក្នុងក្រុងភ្នំពេញ ដោយចំណាយទឹកបា្រក់ប្រមាណ៣០លានដុល្លារ តែមិនអោយក្រុមហ៊ុនណាធ្វើទេ គឺក្រុមហ៊ុនជប៉ុនផ្ទាល់ធ្វើដោយខ្លួនឯង...
ភ្នំពេញៈ កាលពី៏ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA បានដាក់ដេញថ្លៃនៅគំរោងការពារទឹកជំនន់ នឹងកែលំអប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដែលមានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារ។ ហើយសម្រាប់គម្រោងនេះ គឺត្រូវបានដេញថ្លៃនៅប្រទេសជប៉ុន នឹងសាង សង់ដោយក្រុមហ៊ុនជប៉ុនទេ មិនមែនក្រុមហ៊ុនសាងសង់ខ្មែរជាអ្នកដេញថ្លៃ នឹងទទួលគម្រោងនោះហើយ។
នៅក្នុងគំរោងមួយនេះនឹងធ្វើការទៅលើចំណុច មួយចំនួនដូចជា៖ ដាក់បណ្តាញលូមេ នៅខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រដាក់បណ្តាញលូមេ នៅខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដី នឹងស្ថានីយ៍បួមទឹក នៅសួនច្បារមុខ CDC ធ្វើរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាម នៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង២ នឹងផ្សារចាស់ផ្តល់ជូននៅរថយន្តបូបទឹក ២គ្រឿង ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។