បេក្ខនារីឈ្មោះ Clara Sosa មកពីប្រទេស Paraguay ដួលសន្លប់ភ្លាមៗ បន្ទាប់ពីបានលឺឈ្មោះរបស់ខ្លួន ជាម្ចាស់មកុដ Miss Grand International ២០១៨
មីយ៉ាន់ម៉ា៖ កាលពីយប់មិញនេះ កម្មវិធីអន្តជាតិ Miss Grand International ២០១៨ ដែលប្រព្រឹត្តិនៅប្រទេសមីយ៉ាន់ម៉ា បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបេក្ខនារីឈ្មោះ Clara Sosa មកពីប្រទេស Paraguay។
យ៉ាងណាមិញ គ្រាន់តែបានលឺពិធីករប្រកាសថាឈ្មោះម្ចាស់ជ័យលាភី ស្រាប់តែលឺឈ្មោះនាងភ្លាម នាង Clara Sosa ក៏ដាច់ផ្ងារដួលសន្លប់តែម្តង ដោយសារតែរំភើប និងមិននឹកស្មានថាខ្លួនអាចទទួលបានជ័យលាភីនេះ។
ភ្លាមៗនោះ ក៏មានក្រុមការងារឡើងទៅជួយសង្គ្រោះរូបនាងយ៉ាងឆាប់រហ័ស មួយសន្ទុះក្រោយមក នាងClara Sosa ក៏បានដឹងខ្លួនវិញ ដើម្បីធ្វើការពាក់ឈាង និងមកុដដោយ Miss Grand International ២០១៧ ផងដែរ។



ដោយ៖ សារ៉ានិត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។