ចរិកធូរថ្លៃរបស់មនុស្សមួយចំនួន ដែលមិនទទួលខុសត្រូវ នៅកំហុសរបស់ខ្លួន!!! សត្វឆ្កែមួយក្បាលដែល ម្ចាស់ចិញ្ចឹម តែព្រលែង បង្កគ្រោះថ្នាក់ ខាំក្មេងប្រុស.ស្រី២នាក់ បងប្អូន តែខាងម្ចាស់ឆ្កែ ធ្វើគ្រអើតក្រទម បដិសេធមិនទទួលខុសត្រូវ...
-

ភ្នំពេញៈ ថ្ងៃទី១៩ ទី២០ ខែតុលា ឆ្នាំ២០១៨ កាលពីវេលាម៉ោង៥ៈ៥០នាទីព្រលប់ ស្ថិតនៅបរិវេណផ្ទះជួល ក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ សត្វឆ្កែមួយក្បាលដែល ម្ចាស់ចិញ្ចឹម តែព្រលែង បង្កគ្រោះថ្នាក់ ខាំក្មេងប្រុស-ស្រី២នាក់ បងប្អូនជាបន្តបន្ទាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កូនស្រីបងរងរបួសរយះពេញផ្ទៃមុខ ភ្នែក ចំណែកកូនប្អូនរងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ពីរថ្ងៃជាប់គ្នា ហើយក្មេងរងគ្រោះទាំង២នាក់ ក្នុងសភាពរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគុន្ធបុប្ផា ក៏ប៉ុន្តែភាគីខាងម្ចាស់ឆ្កែ ហាក់បីដូចជាគ្រអើតក្រទម បដិសេធ ក្មេងស្រីរងគ្រោះ របួសនោះមិនមែនឆ្កែរបស់គាត់ខាំឡើយ ទោះជាអ្នកភូមិ ពលរដ្ឋជុំវិញ អះអាងថាឆ្កែមួយក្បាល នឹងហើយខាំក្មេង២នាក់បងប្អូន។

ក្មេងរងគ្រោះទាំង២នាក់បងប្អូន មានឈ្មោះ ហេង សក្កណា ភេទស្រី អាយុ៧ឆ្នាំ របួសពេញផ្ទៃមុខ និងភ្នែក។ ទី២.ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ៣ឆ្នាំ រងរបួសមុតធ្លាយបំពង់ក ស្លឹកត្រចៀក។ 

ក្នុងហេតុការណ៏ខាងលើ ក្រោយពីបញ្ជូនក្មេងរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យរួចមក ភាគីខាងម្ចាស់ឆ្កែហាក់បីដូចជាក្រអើតក្រទម និយាយជាមួយប៉ូលីសផ្សេង និយាយជាមួយ ភាគីរងគ្រោះផ្សេង ដូចជាព្រងើយកន្តើយ កង្វះទំនួលខុសត្រូវ ហារមាត់ស្តីបង្ខំឲ្យភាគីរងគ្រោះ៥០ដុល្លាបញ្ចប់រឿង ថែមទាំងជម្រុញឲ្យភាគីរងគ្រោះដើរប្តឹងចុះ ទើបភាគីរងគ្រោះមិនសុខចិត្ត រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីសងខាងចូលនិយាយគ្នានៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅប៉ុស្តិ៍ចោមចៅ ដោយភាគីម្ចាស់ឆ្កែ ហ៊ានឲ្យត្រឹម៥០០ដុល្លាបញ្ចប់រឿង ខណៈដែលភាគីរងគ្រោះទាមទា២០០០ដុល្លា ក៏ដោយសារ ភ្នែកកូនស្រីម្ខាងរងរបួស មិនទាន់ដឹងថា វាសនាយ៉ាងដូចម្តេចផង ។

ដំណោះស្រាយ រឿងសត្វឆ្កែម្ចាស់ចិញ្ចឹមហើយ បង្កខាំក្មេង២នាក់បងប្អូន បណ្តាលឲ្យរងរបួសធ្ងន់ សមត្ថកិច្ចដោះស្រាយមិនទាន់ចេញនៅឡើយ ខណៈដែលភាគីម្ចាស់សត្វឆ្កែ ដូចជាក្រអើតក្រទម ត្រូវបានវិលត្រឡប់ទៅវិញរៀងខ្លួនសិន ៕