ពិតជាគូរឲ្យអាសូរណាស់....ស្រ្តីម្នាក់ ឈឺពោះឆ្លងទន្លេ នៅក្រោមសំយ៉ាបផ្ទះគេ តាមចិញ្ចឹមផ្លូវ ព្រោះតែ...
-

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០និង៥៥នាទី​ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ មានស្រ្តីម្នាក់​ដេកឆ្លងទន្លេ នៅក្រោមសំយាបផ្ទះគេ នៅតាមចិញ្ចឹមផ្លូវ  ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ។


ស្រ្តីឆ្លងទន្លេនៅក្រោមសំយាបផ្ទះគេ​នោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដឹងត្រឹមតែប្តីរបស់គាត់ថា (ប្រពន្ធសង្វិត)។


មានមតិប្រជាពលរដ្ឋជាច្រើនបានរិះគន់ចំៗចំពោះរបស់សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជន​ ថា ដឹកអ្នករងគ្រោះចង់បានតែប្រាក់ មិនបានគិតដល់ជីវិតរបស់អ្នកជំងឺនោះទេ។ 



ដោយ៖ ភត្រ្តា