ឃើញតែរំលោភក្មេងស្រីរាល់ថ្ងៃ ហឺុម....!!! ជនល្មោភកាមម្នាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ ក្រោយចាប់រំលោភក្មេងស្រីម្នាក់ បានសម្រេច៣ដង..
-

ព្រះវិហារៈ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ។ ជនសង្ស័យម្នាក់ មានឈ្មោះ ព្រីត មាន ភេទប្រុស អាយុ៣៧ឆ្នាំ។ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភលើក្មេងស្រីអនិតិជនម្នាក់ មានឈ្មោះ ភ.ន ទ.ច អាយុ១២ឆ្នាំ រស់នៅផ្ទះជាមួយគ្នានៅភូមិឃុំខាងលើ  បានសម្រេចរហូត៣ដង។

លោក គង់ គា បានឲ្យ​ដឹងទៀតថា ករណីជនសង្ស័យរំលោភក្មេងស្រីរងគ្រោះ គឺមានចំនួន៣លើក លើកទី១ នៅខ្ទមស្រែ កាលអំឡុងឆ្នាំ២០១៧ ប៉ុន្តែមិនទាន់ស៊ី​ជម្រៅ លើកទី២ ឆ្នាំ២០១៨ នៅលើផ្ទះជនរងគ្រោះបានសម្រេច។ ក្រោយរំលោភបានសម្រេច ជនសង្ស័យបានចាកចេញពីផ្ទះជនរងគ្រោះរហូត លុះលើកទី៣ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានរំលោភលើជនរងគ្រោះម្តងទៀត នៅលើផ្ទះជនរងគ្រោះ ដោយម្តាយជនរងគ្រោះជាប់រវល់ការងារនៅក្រោមផ្ទះ ចៃដន្យបងថ្លៃជនរងគ្រោះឡើងទៅទាន់ ក៏បង្កការភ្ញាក់ផ្អើល និងធ្វើការឃាត់ខ្លួនប្រគល់ឲ្យ​សមត្ថកិច្ចតែម្តង។ តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕