ក្រោយពីការប្រកួតរួច អ្នកនាង ចន ច័ន្ទលក្ខិណា ប្រតិកម្មភ្លាមថា ការប្រឡងអន្តរជាតិដ៏សែនអយុត្តិធម៌ និង....
-

ភ្នំពេញ៖​ កាលពីយប់ថ្ងៃទី២៥ ខែតុលា កម្មវិធីអន្តជាតិ Miss Grand International ២០១៨ ដែលប្រព្រឹត្តិនៅប្រទេសមីយ៉ាន់ម៉ា បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបេក្ខនារីឈ្មោះ Clara Sosa មកពីប្រទេស Paraguay។ ក្រោយពីប្រកាសលទ្ធផលភ្លាម ក៏ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារមិនពេញចិត្តជាខ្លាំងចំពោះការប្រកួតមួយនេះ​ ដោយអ្នកនាងបានរៀបរាប់ថា​៖ 


"កម្មវិធី្រឡងបវរកញ្ញា បោកប្រាស់ និង ថោកទាប Auto Vote ជាប់ Popular vote hashashas WTF Bye Bye ហើយការប្រឡងអន្តរជាតិដ៏សែនអយុត្តិធម៌ ??☹️?"។


ភ្លាមនោះក៏មានអ្នកចូលមកខមិន ដោយក្តីមិនពេញ ចំពោះការប្រកួតផងដែរថា "មែនហើយបង គួរណាក៏លើកទឹកចិត្តឲ្យពា​ន​ប្រជាប្រិយភាពគាត់១ក៏អស់ចិត្ត ហើយក្រឡាចូលtop10ក៏របូតឲ្យយួនទៀត បានចូលtop10ក៏អស់ចិត្តដែរ កុំឲ្យ​យួននឹងថៃមើលងាយ តែ​​លូវចប់"។ និងមានអ្នកខ្លះទៀតបានបញ្ចេញមតិថា "យើងធ្លាក់មិនចម្លែកទេ តែកុំនាំគ្នា​ឡាំ​ប៉ា​ជេរអ្នករៀបចំកម្មវិធីគេ។ ការមិនទទួលស្គាល់ការពិតរបស់ខ្លួន ប្រុងលើករបស់ដែលខ្វះគុណភាពគឺវានាំ​មកនូវភាពអាម៉ាស់យ៉ាងដូច្នេះ។ ចាញ់ទៅហើយ ចង់ឡាំប៉ាដើម្បីអ្វីទៀត? មិនសុខចិត្តរឿងអី?"។


ប្រភព៖  ចន ច័ន្ទលក្ខិណា