បុក្គលិកក្លឹប រីលេក្សម្នាក់ ក្នុងចំណោមគ្នា២នាក់ ធ្វើការរកធិប មិនសូវបានច្រើន បន្ថែមមុខរបរថ្មីចេញឆក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
-

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រសួងពាណិជ្ជកម្ម តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ មានឈ្មោះ ឈុន សុធារ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើការនៅក្នុងក្លឹប រីលេក្ស ដែលមានទីតាំង នៅតាមបណ្តោយផ្លូវ២០១១ ខាងជើងស្តុបផ្សារសេនជូរី​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្នាក់កន្លែងធ្វើការមានស្រុកកំណើត ភូមិព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ វីត រត់គេចខ្លួនបាត់។ ជិះមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រី រួមដំណើរជាមួយប្តីនិងកូន ខណ:កំពុងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មិនបានសម្រេច ត្រូវបានម្ចាស់ម៉ូតូបីកង់ឃើញទាន់គៀរឲ្យដួល ត្រូវបានប្រជាពលរដ្ឋចាប់បានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

តាមសម្តីស្ត្រីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ប្តីនិងកូនតូច បានធ្វើរដំណើតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពត 1N-8495 ចេញពីម្តុំផ្សារឈូកមាស គោលបំណងទៅញ៉ាំអីនៅម្តុំរង្វង់មូលទួលគោក ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហរតុខាងលើ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាប៊ិត ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HD-3022 ធ្វើដំណើរមកពីក្រោយ រួចលូកដៃឆក់ការបូបស្ពាយពណ៌លឿង ដែលជនរងគ្រោះកាន់នៅក្នុងដៃអង្គុយក្នុងកង់បី មិនបានសម្រេច ដោយជនរងគ្រោះឃើញទាន់បានទាញមកវិញ ខណ:នោះម្ចាស់ម៉ូតូកង់បីមានការសង្ស័យ ក៏បានក្រឡេកមើលក្រោយ ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពទាញទៅទាញមក បានកាច់ចង្កូតម៉ូតូកង់បីកៀរផ្តួលបណ្តាលដួលម៉ូតូនិងជនសង្ស័យទាំងពីរនាក់ទៅលើថ្នល់ ភ្លាមៗនោះប្រជាពលរដ្ឋឃើញហេតុការនេះ នាំគ្នាពទ្ធ័ចាប់បានម្នាក់វាយឡើយទ្រមខ្លួន រួចប្រគល់ជនសង្ស័យនិងម៉ូតូមួយគ្រឿង ជូនសមត្ថកិច្ចយកមកបុស្តិ៍អូរបែកក្អមភ្លាមៗ។ ចំណែកបក្ខពួកម្នាក់ដែរគេស្គាល់ថាឈ្មោះវិតរត់គេចខ្លួតបាត់ស្រមោល។

ក្រោយកើតជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលសង្កាត់អូបែកក្អម។ចំណែកជនសង្ស័យនិងម៉ូតូសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ខាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕