ក្រុមចោរមួយក្រុម ធ្វើសកម្មភាពដាក់ថ្នាំបំពុលឆ្កែងាប់ចំនួន៣ក្បាល រួចកាត់របងដែកលួចយករថយន្តទៅបាត់ដោយសុវត្ថិភាព
-

កំពង់ស្ពឺ៖ កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២រំលងអាធ្រាត្រ រថយន្តមួយគ្រឿងដែលម្ចាស់ទុកក្នុងការាស់សាំង ត្រូវក្រុមចោរ​ លួចយកទៅបាត់ដោយសុវត្ថិភាព ដោយដាក់ថ្នាំសម្លាប់ឆ្កែងាប់៣ក្បាល រួចកាត់របងដែកចួលលួចយកទៅបាត់ ដែលហេតុការណ៍នេះបានកើតឡើងស្ថិតក្នុងភូមិព្រៃស្រូល ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


រថយន្តដែលក្រុមចោរ លួចទៅបាត់នោះ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ លេខម៉ាស៊ីន០០៩២៥៨ លេខតួ២៥០០៩២ ជាកម្មសិទ្ធិរបស់ឈ្មោះ សៀក ប្រាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាម្ចាស់ការាស់សាំង រស់នៅទីតាំងកើតហេតុខាងលើ។


ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ការ៉ាស់សាំងគាត់ មិនដែលមានចោរណាហ៊ានមកលួចរបស់របរទេ  ព្រោះថានៅការ៉ាស់សាំងគាត់បំពាក់កាមេរ៉ាសុវត្ថិភាពផង។ លុះដល់ថ្ងៃកើតហេតុ គាត់បានយករថយន្តមកទុកដូចធម្មតា ហើយបានចាក់សោររបង បានត្រឹមត្រូវ បន្ទាប់មកគាត់ក៏បានចូលដេកខាងក្នុងផ្ទះ ស្រាប់តែព្រឹកឡើង បើកទ្វារចេញមក ក៏បាត់រថយន្ត ដោយបន្សល់ទុកតែសាកសពឆ្កែ ងាប់៣ក្បាល។


បើតាមកាមេរ៉ាសុវត្ថិភាពដែលបានដាក់នៅក្នុងការាស់សាំុងនៅកន្លែងកើតហេតុ ឃើញក្រុមចោរ មានគ្នា៣នាក់ បំពុលឆ្កែងា រួចកាត់រនាំងដែកចូលលួចរថយន្តបាត់តែម្តង កាលពីវេលាម៉ោង១២អាធ្រាត្រ។


សមត្ថកិច្ចបានកំពុងកំណត់មុខសញ្ញារួចហើយ នឹងឈានដល់ឃាត់ខ្លួនក្រុមចោរយកមកផ្តន្ទាទោសតាមច្បាប់ ៕


ដោយៈ ភារ៉ា