អាណិតណាស់!...ក្មេងប្រុសម្នាក់​ ត្រូវបានឪពុកម្តាយយកមកប្លុងចោល ឲ្យដើរសុំទានគេតាមដងផ្លូវ ហាលខ្យល់ ហាលភ្លៀង គ្មានអាណិតអាសូរអីបន្តិច ធ្វើមើលតែ...
-

ភ្នំពេញ ៖ ក្មេងប្រុសអាយុប្រហែល៥ឆ្នាំ ​ត្រូវម្តាយឪពុកយកមកប្លុងចោល នៅតាមស្តុប ដើម្បីស៊លុុយពីអ្នកដំណើរយកទៅឲ្យខ្លួន។ ទង្វើរដ៏គួរឲ្យស្អប់ខ្ពើបនេះ មិនខំប្រឹងរកលុយដើម្បីចិញ្ចឹមកូន ឲ្យបានទៅរៀនសូត្រទេ តែបែរជាយកកូនមកធ្វើអាជីវកម្មទៅវិញ ធ្វើមើលតែកូននឹងជាសត្វធាតុចឹង។


ក្មេងប្រុសដ៏គួរឲ្យកំសត់នេះ ត្រូវបានគេប្រទះឃើញ នៅជិតស្ពានដែក ទល់មុខ KTV ឌីយ៉ាម៉ុង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយអង្គុយយ៉ាងកំសត់ ក្រោយដំណត់ទឹកភ្លៀង ហាលសន្សើម ហាលខ្យល់ ដោយនៅជាប់ខ្លួនមានតែបង្វិតពីរថង់ជាប់នឹងខ្លួន។


ដោយឃើញពីភាពកំសត់ និងភាពគួរឲ្យសង្វែគរបស់ក្មេងប្រុស ធ្វើឲ្យអ្នកធ្វើកដំណើរតាមដងផ្លូវ កើតចិត្តអាណិតអាសូរទិញបាយ នំទឹកក្រូចឲ្យញាំុ ដើម្បីបំបាត់ភាពអត់ឃ្លានបានមួយគ្រា។


អ្នកនៅជិតទៅនោះ បានប្រាប់ថា ក្មេងនេះបានមកសុំលុយនៅទីនេះពីរបីថ្ងៃហើយ ដោយមិនឃើញឪពុកម្តាយមកយកទៅផ្ទះវិញទេ នៅពេលដែលសួរនាំទៅក្មេងប្រុសបានត្រឹមតែក្រវីក្បាល មិនឆ្លើយតបអ្វីទាំងអស់។