កាលពីពេលថ្មីៗកន្លងទៅនេះមានរឿងរ៉ាវគួរអោយភ្ញាក់ផ្អេីលមួយបានកេីតឡេីងទៅលេី បងស្រីម្នាក់ ជាមេធាវី ឈ្មោះ តាំង ស៊ីនហុង "Taing Sinhong" បងស្រីកេីតទុកមិនសុខចិត្តបានស្រែកយំរកយុត្តិធម៌ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានលោកអ្នកអំណាចម្នាក់ បានធ្វើរោងបុណ្យបិទផ្លូវចូលផ្ទះរបស់គាត់ ព្រោះតែផ្លូវផ្ទះរបស់ខ្លួនជាផ្លូវទាល់ ជាហេតុនេះផ្ទះរបស់គាត់នៅចុងក្រោយនៃផ្លូវទាល់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៧ យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ក្នុងនោះដែរ អ្វីដែលរឹតធ្វើឲ្យគាត់មានការឈឺចាប់បំផុតនោះ គឺបានធ្វើការប្តឹងទៅសង្កាត់ ខណ្ឌហើយតែគ្មានដំណោះស្រាយណាមួយសម្រាប់គាត់ឡើយ ជាហេតុធ្វើឲ្យគាត់ត្រូវចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១១យប់ ទើបអាចចូលផ្ទះវិញបាន ជាមួយសមាជិកជាច្រើននាក់ផងដែរ។

ក្នុងវីដេអូនេះផងដែរ បងស្រីដែលជាមេធាវី បានយំបណ្តើរ និយាយបណ្តើរ ដោយក្នុងនាមជាអ្នកច្បាប់ដែរ ចង់ការពារច្បាប់ឲ្យមានភាពរឹងមាំ តែលទ្ធផលខ្លួនត្រូវរងការរំលោភសិទ្ធិទាំងបែបនេះ ហើយក្នុងនោះដែរមេធាវី សម្ដែងការមិនពេញចិត្តជាខ្លាំងទៅលើអភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ និងចៅសង្កាត់កន្ទោក ។

ទស្សនាវីដេអូខាងក្រោមដ៏ឈឺចាប់ខាងក្រោមនេះ៖