បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Yean Srey Yan បានរៀបរាប់ថា "កូនៗលើកដៃសំពះដង្ហើយហៅបងប្អូនសប្បុរសជនមេត្តាជួយដល់ម្ដាយគាត់ផង គាត់ចង់ឲ្យម្តាយគាត់ជាសះស្បើយដូចមុន ???។

ខេត្តកំពង់ឆ្នាំង៖
គ្រួសារក្រីក្រប្រពន្ធឈឺធ្ងន់ ប្ដីក៏ឈឺធ្វើការងារមិនកើត សព្វថ្ងៃបានកូនស្រីតូចអាយុ១៣ឆ្នាំម្នាក់ដើរបេះផ្លែអំពិល បេះត្រកួនលក់ បានលុយ១ថ្ងៃ២ពាន់រៀល ទិញអង្ករបាន១គីឡូ ចិញ្ចឹមឪពុកម្តាយ និងបងប្អូន ពួកគាត់ដង្ហើយហៅសប្បុរជនជិតឆ្ងាយសូមមេត្តាជួយគ្រួសារគាត់ផងដោយក្តីអនុគ្រោះផង.!! ស្ថតិនៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រពន្ធឈ្មោះ ឃិ ចន្ទ័វាសនា អាយុ៣៧ឆ្នាំ កំពុងមានជំងឺជាទម្ងន់ ក្រាបនឹងកន្ទេលក្រោបដោយស្បែកនិងឆ្អឹងគ្មានលុយព្យាបាល រង់ចាំតែថ្ងៃស្លាប់ ចំណែកប្តីឈ្មោះទុន សំបុត អាយុ 40 ឆ្នាំ ក៏ឈឺធ្វើការអ្វីមិនកើតជាយូរខែមកហើយ មានកូនក្នុងបន្ទុក 5នាក់ ស្រីម្នាក់ ។ ប្តីកន្លងមកធ្វើជាកម្មករដើរលក់ក្អមឆ្នាំងជាមួយអ្នកស្រុក ១អាទិត្យបានលុយ៤ម៉ឺនរៀល តែប៉ុណ្ណោះ ចិញ្ចឹមគ្រួសារមិនគ្រប់ទេ ។

សព្វថ្ងៃនេះបានកូនស្រីម្នាក់ឈ្មោះ ហ៊ុល រស្មី អាយុ 13 ឆ្នាំ ដែលជារៀងរាល់ថ្ងៃនាងតែងតែដើរបេះផ្លែអំពិល បេះត្រកួន និងទទួលយកបន្លែបង្កា ពីអ្នកស្រុកនៅក្នុងភូមិ ទៅដើរលក់ និងក្នុងមួយថ្ងៃនាងអាចរកប្រាក់ចំណូលបានតែត្រឹម 2 ពាន់រៀលប៉ុណ្ណោះ ដើម្បីទិញអង្ករបានមួយគីឡូ សំរាប់យកមកដាំបាយ ឲ្យឪពុកម្ដាយ និងបងប្អូនហូប ថ្ងៃខ្លះភ្លៀងផ្គរចេញមិនរួចត្រូវដាច់បាយក៏មានដែរ។

អាស្រ័យហេតុនេះនាងខ្ញុំសូមគោរពអំពាវនាវដល់បងប្អូនសប្បុរសជនក្នុងស្រុកនិងក្រៅស្រុកមេត្តាជួយសង្គ្រោះជីវិតបងស្រីដែរកំពង់តែដេកឈឺនៅនឹងកន្ទាលដោយពុំមានលទ្ធភាពព្យាបាលខ្លួន???
ព័ត៌មានលម្អិតទំនាក់ទំនង Facebook: yean srey yan
☎️ 016 48 67 88


ប្រភព៖ Yean Srey Yan