ហេតុអីក៏គិតខ្លីម្ល៉េះ!!!​ អា​ន​សា​រនេះហើយ ​រំ​ជួលចិត្តខ្លាំងណាស់ នារីម្នាក់បង្ហាញសាររបស់បង​ប្រុសឆាតមុនសម្លាប់ខ្លួន ព្រោះអស់សង្ឃឹមនឹ​ងជី​វិ​ត...​
-

ភ្នំពេ​ញៈ ​នារីជាប្អូនស្រី​ បានបង្ហោះសារនិង​ រូបយំដោយការឈឺចាប់ថា​ ​"វាលឿនពេលហើយណាអាបងហេតុអីទៅចោលប្អូនហេតុអីទុកប្អូនចោល??ហេតុអីអាបងកុហកប្អូន ហេតុអីសន្យាហើយធ្វើមិនបាន អ្នកណាថាដាច់ឆ្នាំនាំញុមទៅលេងប៉ែលិន អ្នកណាថានាំញុមដើរគ្រប់កន្លែងដែលញុមចង់ទៅ ហេតុអីបងនិយាយហើយធ្វើមិនបាន បងក្រោយឡើងមក ក្រោកមកបំពេញសន្យារបស់នោះអី?បងថាញុមញញឹមស្អាតមិនចង់ឃើញញុមយំ ហាមញុមមិនអោយយំទៀត តែបងទេជាមនុស្សដែលតែងធ្វើអោយញុមយំ បងមិនចង់ឃើញញុមយំមែនទេបងក្រោកមកវិញមកណាញុមនិងសន្យាថាឈប់យំ??ក្រោកមកវិញមកអាបង មកលួុងញុម មកជេញុមដូចមុនណា? អាបងញុមទៅចោលញុមហើយទោះខំហៅក៏បងមិនត្រឡប់ ទៅអោយបានសុខណាអាបង បើមានជាតិក្រោយពិតយើងធ្វើជាបងប្អូននឹងគ្នាទៀត តែសូមកុំអោយបងអាយុខ្លីដូចជាតិនេះ ញុមនឹកបងណាស់ ចង់លឺសំលេងដែលបងជេប្អូនម្តងទៀត???"។

បងហា៎៎យប់ហើយ កុំលេងឆាយយូពេកប្រយ័ត្នឈឺណា ស្អែកបងធ្វើកាផង??ឆាប់គេងទៅ??សុបិន្តល្អណាបង??ពាក្យទាំងនេះ តើអោយញុមនិយាយទៅកាន់អ្នកណាទៀត??បងប្រុសឆាប់ក្រោកមកវិញភ្លាម ក្រោកមកជេញុមដូចមុនមកណា ក្រោកមកបំពេញសន្យា ដែលបងថានាំប្អូនទៅគ្រប់កន្លែងដែលប្អូនស្រីម្នាក់នេះចង់ទៅនោះអីឆាប់ក្រោកមកណា??ប្អូនសុំអង្វរ??៕