ទោះមិនទទួលបានជ័យលាភីក្ដី តែកញ្ញា ឌី លីកា Miss Grand កម្ពុជា ត្រលប់មកមាតុភូមិប្រកបដោយស្នាមញញឹម និង...
-

ភ្នំពេញ៖ ក្រោយពីការប្រកួត Miss Grand International 2018 កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ ដោយម្ចាស់ជ័យលាភី មកពីប្រទេស Paraguay​។ 


បើយោងតាមគណនីហ្វេសប៊ុក Miss Grand Cambodia បានបង្ហោះរូបបវរកញ្ញា ឌី លីកា បានត្រឡប់មកមាតុភូមិវិញ ដោយស្នាមញញឹមមកកាន់អ្នកគាំទ្រ ក្នុងនោះក៏មានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសារ និងអ្នកគាំទ្រផងដែរ។ នៅក្នុងគណនីហ្វេសប៊ុកក៏បានរៀបរាប់ថា "សូមស្វាគមន៍មកកាន់មាតុប្រទេសដ៏បវរនៃយើង មាតុភូមិដែលពោរពេញដោយសាមគ្គីភាព ភាតរភាព ការរួបរួម ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ទឹកដីដែលប្រកបដោយភាពរីករាយ គាំទ្រដើម្បីបុព្វហេតុខ្មែរនៅល់ើវេទិកាអន្តរជាតិ។ សូមថ្លែងអំណរគុណនូវភាពកក់ក្តៅ និងកម្លាំងចិត្តដ៏មហិមានៃប្រជាជនកម្ពុជា" ។




ប្រភព៖ រូប Miss Grand Cambodia