កណ្ដាលៈ កាលពីវេលាម៉ោង១៥ៈ០០នាទី ថ្ងៃទី២៦.១០.២០១៨ នៅចំណុចផ្លូវជាតិលេខ៦ មុខផ្ទះឈ្មោះ ហេង សាវ៉ាងភូមិវត្តចាស់ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ឈ្មោះ អំ វន្ថា ភេទប្រុសអាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសិស្ស មានរបួស១កន្លែង នៅលើ.ក ខាងក្រោយ។ ជនសង្ស័យ២នាក់ ១.ឈ្មោះ ជួន ម៉ារីណូ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរសិស្សថ្នាក់ទី១០ថ្ មី(ឃាត់ខ្លួន)។ ២.ឈ្មោះ ហៅ (ក្រិត) ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរជាងកាត់សក់ (គេចខ្លួន)។ វត្ថុតាងចាប់យកៈ ១.កាំបិតប៉័ងតោ១ ផ្លែដែកប្រវែង២១.៨ ស.ម ដងឈើប្រវែង ១៣ ស.ម មានរុំស្កុតព៌ណខ្មៅ មានចង្កំដែក១។

មុនពេលហេតុម៉ោង០៣ៈ០០នាទី ជនសង្ស័យបានជិះម៉ូតូឌុបឈ្មោះ ក្រិត ចេញមកវិញ ស្រាប់តែជនរងគ្រោះនិងបក្ខពួកបានមើលមុខឌឺជនសង្ស័យ ឃើញដូចនេះ ជនសង្ស័យខឹងបានជិះម៉ូតូទៅយកកាំបុិតតាំងតោពីផ្ទះ ចេញមកវិញ ដោយឈ្មោះ ក្រិត ជាអ្នកឌុប ហើយជនសង្ស័យជិះពីក្រោយកាន់កាំបិតនៅនិងដៃ បាំងជើងមកឈប់រង់ចាំនៅក្លោងទ្វារ វត្តចាស់ បន្ទាប់មកជនសង្ស័យបានឃើញម៉ូតូ៣គ្រឿងជិះចេញមក ម៉ាក សង់២គ្រឿងនិង ម៉ាកនិច១គ្រឿង ជិះឌុបគ្នា៨នាក់ ក្នុងពេលនោះ ជនរងគ្រោះជិះម៉ូតូនិច៣នាក់ (ជនរងគ្រោះជិះនៅកណ្ដាល)

ពីជើងទៅត្បូងហើយជនសង្ស័យឈ្មោះក្រិត ជិះម៉ូតូឌុបជនសង្ស័យឈ្មោះជួន ម៉ារីណូដេញតាមក្រោយ ដល់ចំណុចកើតហេតុជនសង្ស័យជួន ម៉ារីណូ ដកកាំបុិតកាប់ម្នាក់ អង្គុយពីក្រោយគេ តែអ្នកនោះគេចផុតបណ្ដាល ឲ្យត្រូវជនរងគ្រោះជិះកណ្ដាលគេ ចំកញ្ចឹងក រួចជនសង្ស័យទាំង០២នាក់ បើកម៉ូតូរត់គេចចូលផ្ទះរៀងខ្លួន។ លុះដល់ម៉ោង៦ៈ៤០នាទីល្ងាច សមត្ថកិច្ចប៉ុស្តិបានឃាត់ខ្លួនជនសង្ស័យឈ្មោះជួន ម៉ារីណូ មកសាកសួរទើបជនសង្ស័យសារភាពថា ខ្លួនបានកាប់ជនរងគ្រោះនឹងកាំបិតបុ័ងតោបណ្ដាលឲ្យ មានរបួសស្នាមប្រាកដមែន ដោយឡែកជនសង្ស័យឈ្មោះក្រិត បានគេចខ្លួនបាត់។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមក មន្ទីរពេទ្យភ្នំពេញ ដើម្បីសង្គ្រោះ និងព្យាបាល។ ករណីនេះសមត្ថកិច្ច បានបញ្ជូនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅវេលាម៉ោង២១ៈ០០នាទី និងកំពង់បន្តស្វែងរកចាប់ខ្លួនជនសង្ស័យឈ្មោះក្រិតដើម្បីចាត់ការ តាមនីតិវិធី ។
