ខែនេះហើយ រន្ទះនៅតែសាហាវដដែល សូមប្រយត្ន័ផង!!! បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់ បណ្តាល​ឲ្យរង​របួសធ្ងន់ ខណៈមេឃកំពុងតែភ្លៀងទៅជ្រកក្រោមដើមឈើ
-

កោះកុងៈ កាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅ​ចំណុចចម្ការ​ធំ ភូមិ​ឈូក ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ ជនរងគ្រោះ​មានឈ្មោះ ឌុល លី ភេទ​ប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មាន​ទីលំនៅ កន្លែងកើតហេតុ។ តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថាៈ មុនពេលកើតហេតុ មេឃកំពុងតែភ្លៀង ជនរងគ្រោះទៅ​ជ្រក​ក្រោម​ដើម​ចំបក់​ ស្រាប់តែរន្ទះបាញ់បណ្តាល​ឲ្យ​របួសធ្ងន់តែម្តង ភ្លាមៗជនរងគ្រោះ ត្រូវបាន​កម្លាំងនរគរបាល​ប៉ុស្តិ៍​ជីខ​លើ និងក្រុមគ្រួសារ​ជួយសង្គ្រោះ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ស្រុកស្រែ​អំបិលបានទាន់ពេលវេលា ៕