ក្រសួងសុខាភិបាល ខេត្តព្រះសីហនុ ផ្សព្វផ្សាយ នឹងហាមដាច់ខាតមិនឲ្យបរិភោគត្រីកំពតសមុទ្រ ព្រោះ
-

ខេត្តព្រះសីហនុ៖  ក្រោយមានពលរដ្ឋពុលត្រីក្រពតសមុទ្រជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២០ តុលា ដល់២៥ តុលា មានរហូតទៅដល់១០នាក់ ក្នុងនោះមានទាំងក្មេងស្រីអាយុ៧ឆ្នាំម្នាក់បានស្លាប់មុនពេលបញ្ជូនមកមន្ទីរពេទ្យផងនោះ និងជនរងគ្រោះខ្លះទៀតកំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ នៅថ្ងៃ២៦ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានប្រើរថយន្តចលត័ប្រកាសផ្សាយពន្យល់ប្រជាពលរដ្ឋ អោយឈប់បរិភោគត្រីក្រពតសមុទ្រជាដាច់ខាត ដោយសារពិសដែលមានជាតិពុលពីត្រីក្រពតសមុទ្រនេះសាហាវណាស់ អាចគាំងបេះដូងស្លាប់ភ្លាមៗ ក្នុងករណីបញ្ជូនមកមន្ទីរពេទ្យមិនទាន់ និងថាករណីខ្លះមិនប្រាកដថាមកដល់មន្ទីរពេទ្យហើយអាចជួយបាននោះទេ ប្រសិនបើរងជាតិពុលខ្លាំងហួសកម្រិត៕