សូមជួយស៊ែរ គាំទ្រអំពើល្អ ទាំងអស់គ្នា!!! យុវជន​មួយ​ក្រុម​ បានដើរឆ្លងកាត់​ និងរំលងចំពោះម៉ូតូ​ ឬក៏​រុឺម៉ក​កង់បី ណាដែលឈប់លើសគំនូសច្បាប់​ចរាចរណ៍​..…(មានវីដេអូ​)
-

យុវជន​មួយ​ក្រុម​ដែលមា​ន​គណនី​ YouTube ឈ្មោះ​ Diamond vlogs បានរួមគ្នាធ្វើជា​វីដេអូ​ Prank មួយ​ ដោយដើរឆ្លងកាត់​ និងរំលងចំពោះម៉ូតូ​ ឬក៏​រុឺម៉ក​កង់បីណាដែលឈប់លើសគំនូសច្បាប់​ចរាចរណ៍​ និងមិនគោរព​ច្បាប់​នោះ។

ក្នុងប្រទេស​កម្ពុជា​យើងគឺនៅមានបងប្អូនមួយចំនួន​តូចដែល​នៅតែប្រព្រឹត្តិ​ ហើយកន្លងមកក៏មានក្រុមប្អូនៗកុមារជា​កាយរឹទ្ធិ​បានចុះមកពីសាលានានាដើម្បីមកធ្វើការអប់រំ​ និងនិយាយពីច្បាប់​ចរាចរណ៍​នៅម្តុំភ្លើងស្តុបដែរ។

បើទោះបីនេះជាការសម្តែងក៏ដោយ​ ប៉ុន្តែ​វាបានចូលរួមចំណែកមួយក្នុងការឲ្យបងប្អូនចូលរួមគោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ តោះចូលរួមគោរពច្បាប់ទាំងអស់គ្នា​ ដែលចាប់ផ្តើមពីយើងទាំងអស់គ្នា។