លោកវេជ្ជបណ្ឌិត ឡុង ណារី បានប្រាប់ឲ្យដឹងថា ផឹកស្រាច្រើន ប្រឈមការកើតជំងឺទឹកនោមផ្អែម ...(មានវិដេអូ)
-

ភ្នំពេញ៖ បងប្អូនដែលចូលចិត្តពិសារគ្រឿងស្រវឹង គួរតែកាន់បន្ថយខ្លះ ដើម្បីសុខភាព ជាពិសេស គឺជំងឺថ្លើម។ ប្រសិនបើថ្លើមយើងមានបញ្ហា ហើយ អាចធ្វើឲ្យកើតជំងឺផ្សេង ដូចជាជំងឺទឹកនោមផ្អែមជាដើម។ 


វិធីដើម្បីទប់ស្កាត់ការកើតជំងឺទឹកផ្អែមនោះ គឺបងប្អូនអាចកាត់បន្ថយការញុាំផ្អែម ធ្វើលំហាត់ប្រាណ ឬលេងកីឡា ដើម្បីសុខភាព និងការកាត់បន្ថយជំងឺបានខ្លះ។


បើតាមសម្តីរបស់លោកវេជ្ជបណ្ឌិត ឡុង ណារី បានអោយដឹងថា "ជំងឺទឹកនោមផ្អែម ជាជំងឺមួយដែលកើតឡើងនៅ ពេល រាងកាយមនុស្សយើង មិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬមិនអាចប្រើអាំងស៊ុយលីនបាន ។ ជំងឺទឹកនោមផ្អែម អាចកើតឡើងលើយុវវ័យ ដែលពិសារគ្រឿងស្រវឹងច្រើនហួសកម្រិត ហើយពួកគេ ក៏អាចប្រឈមនឹងជំងឺថ្លើមផងដែរ"។



មានវិដេអូ៖ 


ប្រភព៖ ThmeyThmey Media