មន្រ្ដីធនាគារជាតិនៃកម្ពុជា គាំទ្រការប្រើប្រាស់ប្រាក់យ័នរបស់ចិន តាមរយៈប្រព័ន្ធធនាគារ...
-

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញការគាំទ្រការប្រើប្រាស់ប្រាក់យ៉ន់របស់ចិន តាមរយៈប្រព័ន្ធធនាគារ ខណៈដែល ទំនងទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនកាន់តែមានការរីកចំរើនជាលំដាប់។

ឯកឧត្តមស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានចូលរួមជាអធិបតីបើកវេទិកាស្តីពី រូបិ យ ប័ណ្ណយ៉ន់នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ ធនាគារចិនសាខាភ្នំពេញ (BOC)កាលពីថ្ងៃទី២៥ ខែតុលានេះ។ តាមធនា ការ ជា តិនៃកម្ពុជា បានឲ្យដឹង ថា វេទិ កានេះ មានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យ៉ន់ នៅក្នុងតំបន់អាស៊ាន និងកម្ពុ ជា ព្រមទាំងអត្ថប្រយោជន៍នៃប្រាក់យ៉ន់ចំពោះសេដ្ឋកិច្ច។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីកើនឡើងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងប្រទេសចិននិងកម្ពុជា ឯកឧត្តម ទេសាភិបាលរង បានបង្ហាញការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជាក្នុងការប្រើប្រាស់ប្រាក់យ៉ន់តាមរយៈប្រព័ន្ធធនាគារ ដើម្បី សម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើម ឲ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម បានគូសបញ្ជាក់ថា កន្លងមក ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ៉ន់ គឺ ធនាគារBOC និងធនាគារICBC និងធនាគារពាណិជ្ជនៅកម្ពុជា១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យ៉ន់ ហើយតាមរយៈនេះ វិនិយោ គិ ន ពាណិជ្ជករ និងអ្នកទទួលចំណូ លជាប្រាក់យ៉ន់ អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាត ឲ្យធនា គារជាតិនៃកម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ៉ន់បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពា ណិ ជ្ជកម្ម ការវិនិយោគ និងទេសច រណ៍ម ក ពី ប្រទេសចិន៕