សមត្ថកិច្ចចាប់បានចោរប្លន់ម៉ូតូ ពីរនាក់ភ្លាមៗ នៅពេលកំពុងធ្វើសកម្មភាពប្លន់នោះ
-

ភ្នំពេញ ៖ សមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រុមចោរប្លន់​ម៉ូតូ បាន២នាក់ កាលពីវេលាម៉ោង២និង៣០នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​សុ​វណ្ណា តាម​បណ្តោយ​ផ្លូវ២៧១ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។


ជនសង្ស័យទីមួយមានឈ្មោះ ម៉ែង រស្មី ភេទ​ប្រុស អាយុ២៥ឆ្នាំ ទី២ឈ្នោះ ភុ​ន ភារ​ក្ស ភេទ​ប្រុស អាយុ១៨ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​ស៊េរី០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DO-6225។


ចំណែក​ជនរងគ្រោះ២នាក់​ទី១ឈ្មោះ កាន់ ច​ន្ធី ភេទ​ប្រុស អាយុ២៤ឆ្នាំ ទី២ឈ្មោះ រង រស្មី ភេទ​ប្រុស អាយុ២៦ឆ្នាំ។


ចំណែក២នាក់​ទៀត​មិន​ជាប់​ពាក់​ព​ន្ធ័​និង​ករណីនេះ​ទី១ មាន ឈ្មោះ យុក ផល្លី ភេទ​ប្រុស អាយុ២៥ឆ្នាំ ទី២ឈ្មោះ ឈាង សីហា ភេទ​ប្រុស អាយុ១៧ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​ស៊​រី០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-6758 ត្រូវបាន​សមត្ថកិច្ច​បា​ន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។


មុន​កើតហេតុ រូបគាត់​មាន២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​លេ​ត ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1L-3119 ទើប​និង​ចេញពី​ក្លឹប​បំណង​ត្រឡប់ទៅផ្ទះ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​មួយក្រុម​មាន​គ្នា៧នាក់​ជិះ​ម៉ូតូ៣ គ្រឿង​មកពី​ក្រោយ​ហើយ​បានធ្វើ​សកម្មភាព​ចុះមក​វាយ​លើ​រូបគាត់​រួច​យក​ម៉ូតូ​ជិះ​គេចខ្លួន ខណ:នោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​ឃើញ​ហេតុ​ការ​នេះ​ចុះមក​អន្តរាគមន៍ភ្លាមៗនិង​បាន​ឃាត់ខ្លួន​នៅនឹងកន្លែង បាន​ជនសង្ស័យ៤នាក់ ក្រោយពីសួរនាំឃើញថាមិនជាប់ពាក់ពន្ឋ័បានដោះ២នាក់អោយត្រឡប់ទៅវិញ។


ក្រោយពីដឹងថាសមត្ថកិច្ចជិះម៉ូតូដេញចាប់នោះ ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រត់​គេចខ្លួនបាត់​រួច​កម្លាំង​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ជនរងគ្រោះ​មក​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​ទំ​បន់​ទឹក​បន្តទៀត ៕



ដោយ៖ ភត្ត្រា