មើលមុខឲ្យហើយទៅ...​ជនឆកបោកប្រាក់តាមវីង ៣ពាន់ដុល្លារ កំពង់ចាម
-

​ភ្នំពេញ ៖ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៨​ ជនសង្ស័យ​ចំនួន ០៦​នាក់ ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្តកំពង់ចាម ធ្វើការ​ឃាត់ខ្លួន​បាន​ក្រោយ​ពួកគេ​ធ្វើការ​បោកប្រាស់​ដោយ​ឲ្យ​ជនរងគ្រោះ​វេរ​ប្រាក់​តាម​វី​ង ៣០០០ ដុល្លារ​នៅ​កំពង់ចាម។


ជនសង្ស័យទាំង៦នាក់នោះមាន ទី​១​ឈ្មោះ សាន វណ្ណ​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ខណ្ឌមានជ័យ ទី​២ ឈ្មោះ ចាន់ កា​រាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ខណ្ឌដង្កោ ទី​៣​ឈ្មោះ ណា ប៉ូ​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ខណ្ឌមានជ័យ​។​​ ចំណែក​ទី​៤​ឈ្មោះ អាស អា​រី​វ៉ា​ន់ទី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ស្នាក់នៅ​ខណ្ឌ​ច្បា​អំពៅ ទី​៥​ឈ្មោះ លឹម សុខ​ហេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ខណ្ឌមានជ័យ ទី​៦​ឈ្មោះ សាង សុភាព ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​សុ​វណ្ណា ។


បច្ចុប្បន្ន​ជនសង្ស័យ​ឲ្យ​ទៅ​ស្នងការដ្ឋាន​ខេត្តកំពង់ចាម​ដើម្បី​បន្ត​និតិ​វិធី​តាមច្បាប់​ហើយ​៕



ដោយ៖ ភត្រ្តា