ដឹងការពិតហើយ! នាយ តាក់ស៊ី ទៅតបួសនៅលើភ្នំគូលេន ដោយសារតែ...
-

តារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បានធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នាយ តាក់សុី មានរាងស្គមស្គាំង ដូចជាគ្មានកម្លាំងក្នុងខ្លួនសោះ។ នាយ តាក់ស៊ី បាននិយាយរៀបរាប់ប្រាប់ថា គឺ"គាត់មានជំងឺប្រចាំកាយលើសជាតិស្ករខ្លាំង បណ្ដាលអោយស្រកគីឡូជាច្រើន ទើបបានជាស្គមបែបនេះ។ លោកក៏បានសរសេរសារមួយឃ្លា តបទៅកាន់អ្នកគាំទ្រថា “បាទប្អូនគឺជាតិស្ករឡើងខ្លាំងពេកបានជាបងស្រកសាច់ ហើយមួយទៀតបងកោសក់គឺបងទៅបួសនៅភ្នំគូលេនដើម្បីសងគុណឪពុកម្តាយ គឺបងអត់មានរឿងអីទេប្អូនសូមអគុណ” ។


នាយ តាក់ស៊ី បានបន្តទៀតថា មានបងប្អូនខ្លះឃើញលោកកោរសក់ក៏បានសួរលោកថាតើមានរឿងអ្វីកើតឡើងដែល នាយ តាក់ស៊ី បានប្រាប់ថា គឺបួសសងគុណឪពុកម្ដាយរបស់លោកទេ មិនមានអ្វីកើតឡើងដូចដែលបងប្អូនគិតនោះទេ ។ ឥឡូវនេះនាយ តាក់ស៊ី ក៏កំពុងតែពិនិត្យនឹងព្យាបាលជំងឺលើសជាតិស្ករ តែលោកនូវតែមិនចោលអាជីពសិល្បៈកំប្លែងរបស់លោកនោះទេ ព្រោះលោកចង់អោយទស្សនិកជនមានភាពសប្បាយរីករាយនៅពេលដែលលោកឡើងសំដែងម្តងៗ ។


មិនត្រឹមតែប៉ុណ្ណឹងនោះទេតារាកំប្លែង នាយ តាក់ស៊ី ក៏សូមអោយគុណដល់ទស្សនិកជននិង អ្នកគាំទ្ររូបលោក ដែលបានបារម្មណ៍ពីសុខភាពរបស់លោក គាត់គ្មានតបស្នងទៅទស្សនិកជនវិញទេ ក្រៅពីចំណងដៃ ទៅកាន់ទស្សនិកជនប៉ុណ្ណោះ ៕