ភ្នំពេញ :កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨កន្លងទៅ បន្ទាប់ពីជនបរទេស ជិះម៉ូតូប៉ះគ្នា សុខចិត្តលើកដៃសំពៈសុំទោសនឹងក្រាបសំពះទាំងខ្លួនមិនខុស តែម្ដាយក្មេងដែលជិះបញ្ច្រាស់ទិស បែរជាឲ្យជនបរទេសនោះចេញថ្លៃខូចខាតទាំងអស់ទៅវិញ ។

ប្រភពពីអ្នកជិះបញ្រ្ជាស់ទិសឈ្មេាះ "Chhay SopanNayoth" បានបង្ហោះថា ៖ “អត់ដែរញញេីតនិងការតប cmt នោះទេ ដឹងនិយាយថាមិចទេបេីខ្មែរឈ្លោះតាខ្មែរដូច្នេះ ប៉ូលីសគេដោះស្រាយរួចរាល់អស់ហេីយទាំងនោះគឺការជួយគាត់ជួយដល់250$ហេីយគេភ័ន្តច្រឡំពេលកេីតហេតុដំបូងអ្នកផ្ទះគេស្មានថាគេបុកខ្ញំុ ទេីបប្រតិកម្មបែបនេះស្ថានភាពរញ៉េរញៃពេកដឹងណាស្តាប់ណាទេគ្មានពេលបកស្រាយលម្អិតទេព្រោះតែដោះស្រាយហេតុការណ៍រៀងៗខ្លួនបាទពេលដល់ពេទ្យទេីបគ្រួសារខ្ញំុដឹងថាខ្ញំុខុសទេីបនិយាយដោយសុជីវធម៏យល់គ្នាទៅវិញទៅមកគាត់បានជួយការស្កេនថតមេីលក្បាលរួចរាល់អស់ហេីយទេីបបញ្ចប់រឿងនោះទៅផ្ទះរៀងខ្លួនបាទចប់” ។
គួរបញ្ជាក់ផងដែរថា កាលពីសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅម្តុំមុខភោជនីយដ្ឋានទន្លេសាប។ នៅក្នុងហេតុការណ៍នោះ គឺជនបរទេសម្នាក់បាន បើកម៉ូតូទៅបុកជាមួយម៉ូតូម្ខាងទៀត ដែលបណ្តាលអោយកូនស្រីដែលរួមដំណើរបានរងរបួសពកក្បាល។

