កាលពីថ្មីៗនេះ ផ្ទុះរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេស៊បុកភ្ញាក់ផ្អើល ដោយសារតែជនបរទេសជិះម៉ូតូប៉ះជាមួយម៉ូតូ១គ្រឿងដែលបើកបរបញ្ច្រាស ហើយបណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាលស្រែកយំខ្លាំង ខណៈពេលដែលម្តាយនិងឪពុកក្មេងស្រី ប្រកែកយកឈ្នះដោយមិនបានគិតថាការគ្រោះថ្នាក់នេះបង្កឡើងដោយសារតែភាគខាងគាត់ជិះបញ្ច្រាស់ ហើយទាមទារឲ្យបរទេសទទួលខុសត្រូវទាំងអស់ ទោះបីជាបរទេសម្នាក់នេះសំពះដល់បាតជើងសុំទោសហើយក្តី។
.jpg?1540711326)
ក្នុងនោះដែរ ជនបរទេសមិនបានប្រកែកអ្វីទេ ទោះបីខ្លួនជិះលើផ្លូវត្រូវក៏ដោយ តែលោកអង្វរដល់ម្តាយ និងឪពុកក្មេងស្រី ម្តងហើយម្តងទៀត ហើយក៏សំពះដល់បាតជើងអ្នកទាំងបីទៀតផង ធ្វើឲ្យមហាជនអាណិតជាខ្លាំង ព្រោះថាកម្រឃើញបរទេសណាបែបនេះណាស់ តែគួរឲ្យសោកស្តាយម្តាយ និងឪពុកក្មេងស្រី ភ្លេចថាខ្លួនជាភាគគីជិះបញ្ច្រាស មិនព្រមនៅតែទាឲ្យបរទេសចេញថ្លៃខូចខាតទាំងអស់។
.jpg?1540711333)
យោងតាមការផ្សាយផ្ទាល់របស់ផេក ខ្មែរប្រជាប្រិយ TV Online,Khmer Projeaprey News បានបង្ហោះវិដេអូឲ្យឃើញថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ទៀតហេីយ រវាងជនជាតិបរទេស បានប៉ះគ្នាបានបណ្តាល អោយក្មេងស្រីម្នាក់បានរងរបួសពកក្បាល ខណះនោះដែរ ជនជាតិបរទេស បានខំព្យាយាមតាម សុំទោសហេីយតែខាងឪពុក ម្តាយក្មេងស្រីនៅតែមិនយល់ព្រម។
.jpg?1540711342)
តាមការស្តាប់នៅក្នុងវិដេអូបានឲ្យដឹងថាជនបរទេសជិះផ្លូវត្រង់ ហើយម៉ូតូដែលឌុបក្មេងស្រីរងគ្រោះគឺ ឆ្លង ផ្លូវទើបជនបរទេសមិនបានប្រយ័ត្នក៏បានជ្រុលទៅបុក។ តែយ៉ាងណាមិញជនបរទេសពិតជាមានទំនួលខុសត្រូវ លើកដៃសុំទោស និងក្រាបសុំទោសរហូត និងបានផ្តល់សំណង ព្រមទាំងជូនទៅពេទ្យពិនិត្យទៀត។
.png?1540711347)
ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖
.jpg?1540711395)
.jpg?1540711396)
.jpg?1540711395)
.jpg?1540711395)
.jpg?1540711395)
.jpg?1540711396)
.png?1540711397)
.jpg?1540711396)
.png?1540711397)
.png?1540711398)
.png?1540711398)
.png?1540711398)