គួរឲ្យស្ងើចសរសើរមែន! លោក អាចារ្យធំ​ និង លោក តាន់ គឹមសួរ បានប្រកាសស្វែងរក ជនបរទេសដែលជិះម៉ូតូបុកក្មេងស្រីរងគ្រោះ ដើម្បីធ្វើរឿងមួយ..
សីហា
-

ភ្នំពេញ៖ ក្រោយផ្ទុះរឿង គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជន​បរទេស និងម៉ូតូមួយគ្រឿងឌុបក្មេងស្រីរងគ្រោះគឺ ឆ្លងផ្លូវ បណ្តាលឲ្យរងរបួសត្រង់ក្បាល ហើយជនបរទេសលើកដៃសំពះទទួលខុសនោះ ត្រូវបានម្តាយក្មេងស្រីដែលជិះបញ្ច្រាស់នោះអោយចេញថ្លៃខូចខាតនោះ។ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការមិនពេញចិត្តចំពោះខាងអ្នកជិះបញ្ច្រាស់។


មិនយូរប៉ុន្មាន គណនីហ្វេសប៊ុកធំៗដែលត្រូវមហាជនទទួលស្គាល់ថា ជាមនុស្សជួយសង្គមច្រើន បានបង្ហោះសារមួយដើម្បីឲ្យខ្មែរចេះយោគយល់គ្នា កុំចេះតែឲ្យតែជាតិសាសនគេ ធ្វើបាបគេ ទាំងខ្លួនគេ ធ្វើត្រូវ។ ពេលនេះលោកអាចារ្យធំ បានបង្ហោះសារមួយនៅលើបណ្តាញហ្វេសប៊ុករបស់គាត់ ដោយគាត់ចង់ធ្វើការប៉ះប៉ូវ ដល់ជនបរទេសនោះវិញ។ ដោយលោកបានសរសេរថាៈ ”ខ្ញុំសូមជម្រាបដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសរកជនបរទេសនេះ ចង់ធ្វើរឿងល្អដើម្បីប៉ះប៉ូវដល់គាត់វិញ” ។ ចំណែកលោកតាន់ គឹមសួ លោកក៍បានបញញជាក់ទៀតថាៈ “សូមចែករំលែកដើម្បីស្វែងរកគាត់ទាំងអស់គ្នា មានបងស្រីម្នាក់រស់នៅខេត្តកោះកុង គាត់មានអារម្មណ៍សោកស្តាយខ្លាំងណាស់ចំពោះទង្វើប្រជាជនខ្មែរយើងចំពោះជនបរទេសម្នាក់នេះ ដូចនេះគាត់មានបំណងចង់ប៉ះប៉ូវជូនជនបរទេសនេះដោយចេញថ្លៃហូបចុក ស្នាក់នៅនិងដំណើរកំសាន្តនៅខេត្តកោះកុង។”

គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ ទៀតហេីយ រវាងជនជាតិបរទេស ​បានប៉ះគ្នាបានបណ្តាល អោយក្មេងស្រីម្នាក់បានរងរបួសពកក្បាល ខណះនោះដែរ ជនជាតិបរទេស បានខំព្យាយាមតាម សុំទោសហេីយតែខាងឪពុក ម្តាយក្មេងស្រីនៅតែមិនយល់ព្រម។

តាមការស្តាប់នៅក្នុងវិដេអូបានឲ្យដឹងថាជនបរទេសជិះផ្លូវត្រង់ ហើយម៉ូតូដែលឌុបក្មេងស្រីរងគ្រោះគឺ ឆ្លង ផ្លូវទើបជនបរទេសមិនបានប្រយ័ត្នក៏បានជ្រុលទៅបុក។ តែយ៉ាងណាមិញជនបរទេសពិតជាមានទំនួលខុសត្រូវ លើកដៃសុំទោស និងក្រាបសុំទោសរហូត និងបានផ្តល់សំណង ព្រមទាំងជូនទៅពេទ្យពិនិត្យទៀត។

ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖