ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ ផ្ទុះរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារជនបរទេស ជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿង ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យ ឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាល ហើយស្រែកយំយ៉ាងខ្លាំង ។ ក្នុងនោះដែរ តាមប្រភពនីមួយៗ បានឲ្យដឹងថា ជនបរទេសនោះ ជិះត្រូវច្បាប់ហើយ តែម៉ូតូក្មេងស្រីរងគ្រោះជិះបញ្ជ្រាសទិស ភ្លាមនោះជនបរទេសបានលើកដៃសំពះសុំទោសជាច្រើនលើក និងក្រាបសំពះដល់ដី ហើយព្រមចេញថ្លៃខូចខាតទាំងអស់។
.jpg?1540716641)
យ៉ាងណាមិញ ដោយមានអ្នករិះគន់ក្នុងបណ្តាញសង្គមហ្វេសប៊ុកច្រើនពេក ទើបសាច់ញាតិក្មេងស្រីរងគ្រោះ បានចេញមុខបកស្រាយថា “ឈឺចិត្តអី្វម្លេះស្ទេីប្រះសង្ខាព្រោះតែបំណងល្អនោះណាអគុណអំពេីល្អជនបរទេសនោះតែស្អប់អ្នកបញ្ចេញយោបល់ខ្លះមុននិងថាដឹងហេតុនិងផលផងកំុគិតថាពីរិះគន់ពេកយល់គេធ្វេីខុសគេដឹងគេសំទោសគេក៏អធ្យាស្រ័យទៀត
#ចំណាំប្រាក់80$នោះជាការជួយមិនមែនជាការសងឡេីយយល់ប៉ាម៉ាក់ជនរងគ្រោះពេលគាត់មកដល់ភ្លាប់ៗគឺពួកគាត់មិនដឹងមូលហេតុច្បាស់អធ្យាស្រ័យផង”។
.jpg?1540716650)
នៅក្នុងនោះក៏មានអ្នក comment ថា ៖ “មានភស្តុតាងបញ្ជាក់ថាក្រុមគ្រួសារប្អូនសូមទោសគាត់វិញទេ? ទង្វើធ្វើឲ្យគេមើលងាយជាតិត្រូវបានគេស៊ែដល់ទំព័របរទេសយប់មិញ ហើយត្រូវបានគេមាក់ងាយលើប្រទេសយើងយ៉ាងខ្លាំង បើគ្មានការសូមអភ័យទោសជាសារធារណះដូចដែរគាត់ជេរគេជាសារធារណះទេកុំគិតថាមហាជនព្រមឲ្យរួចខ្លួនស្រួលៗ!”
.jpg?1540716655)
ជនដែលជិះបញ្រ្ជាស់នោះបានបន្តនៅលើ Comment តបទៅវិញថា៖ “យីយូៗឯងជនឧក្រិតកម្មអស់ហេីយគ្រាន់តាជិះប៉ះគ្នាពិននិងសោះខ្ញំុមិនចង់ថាទេមានហត់ទេខ្មែរអ្នកចាត់កំហុសគេរិះគន់ផ្តេសផ្តាស់នោះរហូតដល់សាសន៍គេដឹងលឺបាទចង់បានភស្តុតាងទៀតពេលខ្ញំុកេីតហេតុចង់ខ្ញំុសែលភីថត360អោយមេីលទៀតអត់បានដឹងមុនថាផ្ទុះការរិះគន់ក្នុងfbខ្លាំងចឹងឡេីយគេមេីលងាយនោះមិនមែនជាខ្ញំុឡេីយគឺអ្នកទាំងអស់គ្នានិងហេីយយាប់ណាស់ដឹងតែពីខុសពិនណាស់ខាងចាប់កំហុសរិះគន់រឿងតូចសោះធ្វេីអោយយាប់មុខដល់ជាតិខ្មែរអេីយខ្មែរឈប់ប្រហារជាន់ឆ្លីទៀតបានទេសប្បាយណាស់មែនទេ” ៕
.jpg?1540716662)
.jpg?1540716672)
.jpg?1540716674)
.jpg?1540716673)
.jpg?1540716673)
.jpg?1540716673)
.jpg?1540716673)
.png?1540716680)
.png?1540716682)
.png?1540716682)