យល់ស្របទេ! លោកឧញ៉ា ទៀ វិចិត្រ បញ្ចេញមតិខ្លះៗ រឿងគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូជនបរទេស​ និងម៉ូតូយុវជនខ្មែរ ថា..
សីហា
-

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨ ផ្ទុះរឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារជនបរទេស ជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿង ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យ ឲ្យក្មេងស្រីម្នាក់រងរបួសត្រង់ក្បាល ហើយស្រែកយំយ៉ាងខ្លាំង ។ ក្នុងនោះដែរ តាមប្រភពនីមួយៗ បានឲ្យដឹងថា ជនបរទេសនោះ ជិះត្រូវច្បាប់ហើយ តែម៉ូតូក្មេងស្រីរងគ្រោះជិះបញ្ជ្រាសទិស ភ្លាមនោះជនបរទេសបានលើកដៃសំពះសុំទោសជាច្រើនលើក និងក្រាបសំពះដល់ដី ហើយព្រមចេញថ្លៃខូចខាតទាំងអស់ តែម្តាយនិងឪពុកក្មេងស្រី ប្រកែកយកឈ្នះដោយមិនបានគិតថាការគ្រោះថ្នាក់នេះបង្កឡើងដោយសារតែភាគខាងគាត់ជិះបញ្ច្រាស់ ហើយទាមទារឲ្យបរទេសទទួលខុសត្រូវទាំងអស់។

ក្នុងនោះដែរ ជនបរទេសមិនបានប្រកែកអ្វីទេ ទោះបីខ្លួនជិះលើផ្លូវត្រូវក៏ដោយ តែលោកអង្វរដល់ម្តាយ និងឪពុកក្មេងស្រី ម្តងហើយម្តងទៀត ហើយក៏សំពះដល់បាតជើងអ្នកទាំងបីទៀតផង ធ្វើឲ្យមហាជនអាណិតជាខ្លាំង ព្រោះថាកម្រឃើញបរទេសណាបែបនេះណាស់ តែគួរឲ្យសោកស្តាយម្តាយ និងឪពុកក្មេងស្រី ភ្លេចថាខ្លួនជាភាគគីជិះបញ្ច្រាស មិនព្រមនៅតែទាឲ្យបរទេសចេញថ្លៃខូចខាតទាំងអស់។

ដោយឡែកពេលដែលឧញ៉ាចិត្តធម៌ ទៀ វិចិត្រ បានឃើញហេតុការណ៍ ក៏បានបញ្ចេញមតិមកថា “ខ្ញំយល់ឃើញថាគួរអនុគ្រោះឲ្យគ្នាទៅ សំខាន់ជនបរទេសនោះគាត់ទទួលកំហុសឡើងញ័រភ័យហួសថ្លែងហើយ គាត់ក៏បានសំពះសុំទោស រហូតដល់ថ្នាក់ក្រាបសំពះ សុំសងលុយទៀត សូមកុំដល់ថ្នាក់ហ្នឹងពេកអី បងស្រី បងប្រុស ណាមួយខាងបងជាអ្នកខុសទៀត ?”

តាមព័ត៌មានចុងក្រោយបានអោយដឹងបុរសជា ជនបរទេសនោះត្រូវសងមិនមែនតែ ៥០ដុល្លារនោះទេ ប៉ុន្តែគឺ ២៥០ដុល្លារ ដើម្បីបញ្ចប់ រឿងនេះ ទាំងដែលខ្លួនឯងជាអ្នកជិះត្រូវ៕