បងប្រុសម្នាក់នេះគ្មានចេតនាទេ ! គាត់សោកស្ដាយអាណិតសត្វ នឹងសុំទោសដែលម៉ាស៊ីនច្រូតស្រូវកិនពស់ថ្លាន់....
កាលពីពេលថ្មីៗនេះបុរសម្នាក់រស់នៅខេត្តកំពង់ចាម បានធ្វេីអោយអ្នកលេងបណ្តាញសង្គមហ្វេសបុកមានការចាប់អារមណ៍ខ្លាំងបន្ទាប់ពីរូបគេ បេីកម៉ាសុីនច្រូតស្រូវកិនពស់ថ្លាន់ដាច់ជាពីកំណាត់ ៕មិនតែប៉ុណ្ណេាះរឿងដែរធ្វេីអោយកាន់តែភ្ញាក់ផ្អេីលទៀតនេាះគឺរូបគេបានបង្ហេាះសារដឹងពីកំហុសរបស់ខ្លួននឹងបានសរសេររៀបរាប់ថា"ខ្ញុំគ្មានចេតនាទេ ខ្ញុំអត់ដឹង ខ្ញុំយំយំយំ ហើយអាណិតមេពស់ថ្លាន់មួយក្បាលនេះណាស់ មានទំហំធំប៉ុនភ្លៅ ខ្លាចកូនៗៗ អត់មានម៉ែចិញ្ចឹមការពារ។ ខ្ញុំសុំទោសច្រូតស្រូវអត់ដឹង មើលមិនឃើញ មិនដឹងពស់នៅតាំងពីពេលណា។ ជិវិតពស់កើតមកចង់រស់ដូចមនុស្សយើងដែរ អាណិតខ្លាំង ជាហេតុផលអំពើបាបខ្ញុំបានកិនមេពស់ថ្លាន់មួយក្បាលនេះ។
ខ្ញុំអត់សប្បាយចិត្តទេ បានកិនពស់ សូម្បីពស់មួយក្បាល ទោះបីជាពស់អ្វីក៌ដោយ ខ្ញុំមិនហ៊ានធ្វើបាបទេ ពស់ក៏ត្រូវការជីវិតរស់ មនុស្សក៏ត្រូវការជីវិតដែរ។"




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។